ប្រធាន UNAids ៖ ក្រុមហ៊ុន ឱសថ ធំ ៗ ត្រូវ ឱ្យ តម្លៃ ជីវិត ប្រជាជន អាហ្វ្រិក លើស ពី ការ រក ប្រាក់ ចំណេញ

អ.ស.ប:
ប្រធាន កម្មវិធី រួម របស់ អង្គការ សហប្រជាជាតិ ស្តី ពី មេរោគ អេដស៍ / ជំងឺ អេដស៍ (UNAids) លោក ស្រី Winnie Byanyima បាន រិះ គន់ ខ្លាំង ៗ លើ ក្រុមហ៊ុន ឱសថ ធំ ៗ ចំពោះ ការ ផ្តល់ អាទិភាព លើ ការ រក ប្រាក់ ចំណេញ សំខាន់ ជាង ការ ជួយ សង្គ្រោះ ជីវិត មនុស្ស ហើយ បាន ព្រមាន ថា វិសមភាព បែប រើស អើង ពូជសាសន៍ កំពុង ធ្វើ ឱ្យ ខូច វឌ្ឍនភាព ឆ្ពោះ ទៅ រក ការ បញ្ចប់ ជំនួយ ជា ពិសេស នៅ ទ្វីប អាហ្វ្រិក ។ នេះ បើ តាម ការ ស្រង់ សម្ដី របស់ កាសែត ឌឹ ហ្គាដឌៀន ។
តំបន់ សាប់-សាហារ៉ា អាហ្វ្រិក មាន ចំនួន ច្រើន ជាង ពាក់ កណ្តាល នៃ អ្នក ឆ្លង មេរោគ អេដស៍ ថ្មី ទាំង អស់ ដោយ ស្ត្រី និង ក្រុម អ្នក ទន់ ខ្សោយ (Marginalised groups) ប្រឈម មុខ នឹង អត្រា ឆ្លង ថ្មី ខ្ពស់ ។ ជំងឺ ដែល ទាក់ ទង នឹង អេដស៍ គឺ ជា មូល ហេតុ ច ម្បង នៃ ការ ស្លាប់ ក្នុង ចំណោម ស្ត្រី អាហ្វ្រិក ហើយ ក្មេង ស្រី វ័យ ជំទង់ និង ស្ត្រី វ័យ ក្មេង មាន អត្រា ឆ្លង មេរោគ អេដស៍ ខ្លាំង ជាង បុ រស ដល់ ទៅ ៣ ដង ។

លោក ស្រី Byanyima បាន ថ្លែង កាល ពី ពេល ថ្មី ៗ នេះ នៅ សកល វិទ្យាល័យ Nairobi (កេនយ៉ា ) ថា អ្នក ឆ្លង មេរោគ អេដស៍ បាន លាក់ ការ សម្ងាត់ របស់ ខ្លួន ដោយ សារ តែ សម្ពាធ ពី សង្គម ។ លោក ស្រី និយាយ យ៉ាង ដូច្នេះ ដោយ សង្កត់ ធ្ងន់ ថា ក្មេង ស្រី និង ស្ត្រី គួរ តែ អាច ទទួល បាន សេវា សុខភាព ផ្លូវ ភេទ និង បន្ត ពូជ ជា សម្ងាត់ ។
គួរ បញ្ជាក់ ថា ក្រុម អ្នក ទន់ ខ្សោយ នៅ អាហ្វ្រិក ដូច ជា អ្នក រក ស៊ី ផ្លូវ ភេទ បុរស ស្រឡាញ់ ភេទ ដូច គ្នា និង អ្នក ប្ដូរ ភេទ មាន អត្រា ឆ្លង មេរោគ អេដស៍ ខ្ពស់ នៅ អាហ្វ្រិក ។ ប្រទេស ចំនួន ៣២ ក្នុង ទ្វីព មាន ច្បាប់ ដាក់ ទោស ទំនាក់ ទំនង ផ្លូវ ភេទ ដូច គ្នា ហើយ ជា រឿ យ ៗ បញ្ហា នេះ បាន ក្លាយ ជា ឧបសគ្គ សម្រាប់ ក្រុម LGBTQ+ ស្វែង រក សេវា ថែទាំ សុខភាព បន្ត ពូជ ហើយ ធ្វើ ឱ្យ ករណី ឆ្លង វីរុស ហ៊ីវ មាន កម្រិត ខ្ពស់ ។
អាហ្រ្វិក ទទួល រង នូវ ជំនួយ មិន សមាមាត្រ ហើយ ការ ឆ្លើយ តប របស់ ទ្វីប នៅ តែ ពឹង ផ្អែក យ៉ាង ធំ លើ ការ ផ្តល់ មូលនិធិ អន្តរជាតិ ដោយ ប្រទេស ភាគ ច្រើន នៅ ទ្វីប នេះ កំពុង មាន បញ្ហា បំណុល ឬ ប្រឈម នឹង ហានិភ័យ ។ លោក ស្រី Byanyima បាន ប្រមាន ថា វិបត្តិ បំណុល កំពុង ជំរុញ ឱ្យ មាន ការ កាត់ បន្ថយ ការ ចំណាយលើ ផ្នែក សុខភាព និង ការ អភិវឌ្ឍន៍ យ៉ាងច្រើន ។
លោក ស្រី Byanyima បាន និយាយ ថា ក្រុម ហ៊ុន ដែល រក ប្រាក់ ចំណេញ ពី ថ្នាំ សង្គ្រោះ ជីវិត មនុស្ស ត្រូវ ចាំ បាច់ ស្ថិត នៅ ក្រោម ការ គ្រប់ គ្រង។ លោក ស្រី ថ្លែង ថា ៖ « ច្បាប់ របស់ អង្គការ ពាណិជ្ជកម្ម ពិភព លោក អនុញ្ញាតការ ជួញ ដូរ ថ្នាំ សង្គ្រោះ ជីវិត តាម របៀប ដូច គ្នា ដែល យើង ជួញ ដូរ ទំនិញ ប្រណីត ៗ ។ ច្បាប់ ទាំង នោះ អនុញ្ញាត ឱ្យ ក្រុមហ៊ុន ឱសថ កំណត់ តម្លៃ គ្រប់ ទី កន្លែង ដែល ពួក គេ ចង់ បាន ស្តុក ទុក បច្ចេក វិទ្យា របស់ ពួក គេ ហើយ ប្រមូល ប្រាក់ ចំណេញ រាប់ ពាន់ លាន ដុល្លារ ដោយ មិន គិត ពី ជីវិត » ។ លោក ស្រី បន្ត ថា គោល នយោបាយ បែប នេះ បង្ហាញ ពី វិសមភាព ជាតិ សាសន៍ និង ការ រើស អើង ក្នុង សុខាភិបាល ៕
ដោយ: ហួន ឌីណា

ads banner