អាមេរិក ប្រកាស ថា រុស្ស៊ី ប្រព្រឹត្ត ឧក្រិដ្ឋ កម្ម ប្រឆាំង មនុស្ស ជាតិ នៅ អ៊ុយក្រែន

អាមេរិក:អនុ ប្រធានាធិបតី សហរដ្ឋ អាមេរិក លោក ស្រី កាម៉ាឡា ហារីស បាន ថ្លែង កាល ពី ថ្ងៃ សៅរ៍ ទី ១៨ កុម្ភៈ ថា រដ្ឋបាល បៃដិន បាន សន្និដ្ឋាន ជា ផ្លូវ ការ ថា រុស្ស៊ី បាន ប្រព្រឹត្ត « ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ » ក្នុង សង្រ្គាម ឈ្លាន ពាន អ៊ុយក្រែន ទូទាំង ប្រទេស រ បស់ ខ្លួន ដែល ចាប់ផ្ដើម ពី ជិត ១ ឆ្នាំ មុន ។

លោក ស្រី ហារីស ដែល ជា អតីត រដ្ឋ អាជ្ញា បាន ថ្លែង ក្នុង សន្និសីទ សន្តិសុខ ក្រុង ម៉ុយនិច ថា ៖ « ករណី សកម្មភាព របស់ រុស្ស៊ី នៅ អ៊ុយក្រែន យើង បាន ពិនិត្យ ភស្តុតាង យើង ដឹង ពី ស្តង់ដារ ផ្លូវ ច្បាប់ ហើយ គ្មាន ការ សង្ស័យ ទេ ដែល ថា វា ជា ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ »។ លោក ស្រី បន្ត ថា គ្រប់ អ្នក ដែល ចូល រួម ក្នុង ការ ប្រព្រឹត្ត ឧក្រិដ្ឋកម្ម នឹង ត្រូវ ទទួល ការ ខុស ត្រូវ ។

ការ ប្រកាស ជា ផ្លូវ ការ នេះ ធ្វើ ឡើង បន្ទាប់ ពី មាន ការ វិភាគ ផ្លូវ ច្បាប់ ដែល ដឹក នាំ ដោយ ក្រសួង ការ បរទេស សហរដ្ឋ អាមេរិក។ ទីក្រុង វ៉ាស៊ីនតោន សង្ឃឹម ថា វា អាច ជួយ ឱ្យ ប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ស្ថិត នៅ ឯ កោ បន្ថែម ទៀត និង ជំរុញ កិច្ច ខិត ខំ ប្រឹង ប្រែង ផ្នែក ច្បាប់ ដើម្បី ឱ្យ សមាជិក នៃ រដ្ឋាភិបាល របស់ លោក ទទួល ខុស ត្រូវ តាម រយៈ តុលាការ អន្តរជាតិ និង ទ ណ្ឌ កម្ម ។

លោក ស្រី ហារីស បាន ធ្វើ ការ ប្រកាស ខណៈ បណ្ដា មេ ដឹក នាំ លោក ខាង លិច ជាន់ ខ្ពស់ បាន ជួប ប្រជុំ គ្នា នៅ ទីក្រុង ម៉ុយនិច ដើ ម្បី វាយ តម្លៃ ការ ឈ្លាន ពាន អ៊ុយក្រែន របស់ រុស្ស៊ី ដែល បង្កើត បាន ជា ជម្លោះ នៅ អឺរ៉ុប មិន ធ្លាប់ មាន តាំង ពី សង្រ្គាម លោក លើក ទី ២ ។
លោក ស្រី និយាយ ថា រុស្ស៊ី នា ពេល នេះ បាន « ចុះ ខ្សោយ » បន្ទាប់ ពី សហរដ្ឋ អាមេរិក ក្រោម ការ ដឹក នាំ របស់ លោក ប្រធា នាធិបតី ចូ បៃដិន បាន ដឹក នាំ ក្រុម សម្ប័ន្ធ មិត្ត ចម្រុះ ដើម្បី ដាក់ ទណ្ឌកម្ម ក្រុង មូស្គូ ចំពោះ ការ ឈ្លាន ពាន អ៊ុយក្រែន ។ យ៉ាង ណា មិញ រុស្ស៊ី កំពុង បង្កើន ការ វាយ លុយ អ៊ុយក្រែន នៅ ភាគ ខាង កើត ខណៈ ក្រុង កៀវ អំពាវ នាវ សុំ អាវុធ បន្ថែម ពី សម្ព័ន្ធ មិត្ត លោក ខាង លិច ។

គួរ បញ្ជាក់ ថា សង្រ្គាម របស់ រុស្ស៊ី នៅ អ៊ុយក្រែន ដែល កំពុង បន្ត បាន សម្លាប់ មនុស្ស រាប់ ម៉ឺន នាក់ បណ្ដេញ ប្រជាជន ពី ផ្ទះ ស ម្បែ ង និង បង្ក ផល ប៉ះ ពាល់ យ៉ាង ធ្ងន់ ធ្ងរ ដល់ សេដ្ឋកិច្ច ពិភព លោក។ ទីក្រុង វ៉ាស៊ីនតោន បាន សន្និដ្ឋាន រួច ហើយ ថា កង កម្លាំង រុស្ស៊ី មាន ទោស ពី បទ ឧក្រិដ្ឋកម្ម សង្រ្គាម ដូច ដែល មាន ការ ស៊ើប អង្កេត ដោយ អង្គការ សហប្រជាជាតិ ប៉ុន្តែ រដ្ឋបាល លោក បៃដិន បាន បន្ថែម ការ សន្និដ្ឋាន ថា សកម្មភាព របស់ រុស្ស៊ី ស្មើ នឹង « ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ » បង្កប់ ន័យ ការ វិភាគ ផ្លូវ ច្បាប់ រាប់ តាំង ពីឃាត កម្ម រហូត ដល់ ការ រំលោភ ជា ប្រព័ន្ធ និង ដោយ ចេតនា ប្រឆាំង នឹង ជន ស៊ីវិល ។ នៅ ក្នុង ច្បាប់ អន្តរជាតិ គេ មើល ឃើញ វា ជា បទ ល្មើស កាន់ តែ ធ្ងន់ ធ្ងរ ។
បើ តាម រដ្ឋាភិបាល អាមេរិក អង្គការ នានា ដែល គាំទ្រ ដោយ ទីភ្នាក់ងារ សហរដ្ឋ អាមេរិក សម្រាប់ ការ អភិវឌ្ឍន៍ អន្តរជាតិ (USAID) បាន ចង ក្រង ឯកសារ អំពី ឧក្រិដ្ឋ កម្ម សង្គ្រាម ជាង ៣០ ០០០ ករណី ចាប់ តាំង ពី សង្រ្គាម ផ្ទុះ ឡើង ។ យ៉ាង ណា មិញ គណៈកម្មការ ស៊ើប អង្កេត អ៊ុយក្រែន ដែល គាំទ្រ ដោយ អង្គការ សហប្រជាជាតិ មិន ទាន់ បាន សន្និដ្ឋាន ថា ឧក្រិដ្ឋកម្ម សង្រ្គាម របស់ រុស្ស៊ី មាន ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ ប៉ុន្មាន ករណី នោះ ទេ ។
បន្ថែម ពី លើ ភស្តុតាង ដែល លោក ស្រី បង្ហាញ ក្នុង សន្និសីទ កាល ពី ថ្ងៃ សៅរ៍ អង្គការ The Conflict Observatory ដែល គាំទ្រ ដោយ ក្រសួង ការ បរទេស សហរដ្ឋ អាមេរិក បាន ចេញ ផ្សាយ របាយការណ៍ ឯករាជ្យ មួយ ដែល រៀប រាប់ អំពី បណ្ដាញ ជម្លៀស កុមារ អ៊ុយក្រែន រាប់ ពាន់ នាក់ ដោយ បង្ខំ ទៅ តំបន់ ដែល ស្ថិត នៅ ក្រោម ការ គ្រប់ គ្រង របស់ រដ្ឋាភិបាល រុស្ស៊ី ។ សកម្មភាព បែប នេះ អាច ចាត់ ទុក ថា ជា ឧក្រិដ្ឋកម្ម សង្រ្គាម ។
គួរ បញ្ជាក់ ថា រុស្ស៊ី ដែល ហៅ ការ ឈ្លាន ពាន របស់ ខ្លួន ថា ជា «ប្រតិបត្តិការ យោធា ពិសេស » កន្លងមក តែង ច្រាន ចោល ពី ការ ចោទ ប្រកាន់ ពី បទ ប្រព្រឹត្ត ឧក្រិដ្ឋកម្ម សង្រ្គាម ឬ ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ ហើយ និយាយ ថា ប្រតិបត្តិការ របស់ ខ្លួន ផ្ដោត តែ លើ យោធា អ៊ុយក្រែន ប៉ុណ្ណោះ ៕
ដោយ:ហួន ឌីណា

ads banner