របៀបដែលការឈ្លានពាន អ៊ុយក្រែនរបស់រុស្ស៊ីនឹងជួយ សម្រួចផែនការរបស់អាមេរិក ក្នុងករណីជម្លោះចិនផ្ទុះឡើង

អន្តរជាតិ:ក្រោយ រុស្ស៊ី ចូល ឈ្លាន ពាន អ៊ុយក្រែន ទូទាំង ប្រទេសកាល ពី ជិត ១ ឆ្នាំ មុន និងបង្ក ជា សង្រ្គាម អូស បន្លាយ រ៉ាំ រ៉ៃ មក ទល់ ពេល នេះ សហរដ្ឋ អាមេរិក បាន ដើរ តួ យ៉ាង សំខាន់ ក្នុង ការ គាំ ទ្រ សម្ព័ន្ធ មិត្ត ក្រុង កៀវ របស់ ខ្លួន រាប់ចាប់ តាំង ពីការ ផ្ដល់ ជំនួយ ផ្នែក ស ព្វាវុធ និង មនុស្ស ធម៌ រហូត ដល់ ការ ដឹក នាំ សម្ព័ន្ធ មិត្ត ផ្សេង ទៀត ដាក់ ទណ្ឌកម្ម ក្រុង មូស្គូ ។

ប៉ុន្តែ អ្វី ដែល គួរ ឱ្យ កត់ សម្គាល់ នោះ គឺ ថា សង្រ្គាម នៅ អ៊ុយក្រែន ក៏ ជា មេរៀន ដ៏ សំខាន់ មួយ សម្រាប់ សហរដ្ឋ អាមេរិក ដែល នឹង ជួយ សម្រួច ផែនការ របស់ មហាអំណាច ពិភព លោក មួយ នេះ ក្នុង ករណី ផ្ទុះ ជម្លោះនា ពេល អនាគត ជាមួយ ប្រទេសកុម្មុយនីស្ត ចិន ដែល ទាម ទារ កោះ តៃវ៉ាន់ ថា ជា ទឹក ដី របស់ ខ្លួន ហើយ គំរាម ប្រើ ទ័ព វាយ យក ប្រសិន បើ ចាំ បាច់ ។

ភាព ពិត ជាក់ ស្ដែង គ្មាន នរណា ម្នាក់ ដឹង ថា ជម្លោះ យោធា ដ៏ ធំ បន្ទាប់ របស់ សហរដ្ឋ អាមេរិក នឹង ទៅ ជា យ៉ាង ណា ឬ ថា តើ ប្រ ទេ ស នេះ នឹង បញ្ជូន កង ទ័ព ដូច នៅ អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់ ឬ ក៏ ផ្តល់ ជំនួយ ដ៏ ច្រើន សន្ធឹក សន្ធាប់ ដូច ដែល ខ្លួន បាន និង កំពុង ធ្វើ ចំពោះ អ៊ុយក្រែន នោះ ទេ ។

យ៉ាង ណា មិញ ចិន នៅ តែ ជា កង្វល់ ដ៏ ធំ បំផុត សម្រាប់ អាមេរិក ខណៈ មន្ត្រី យោធា អាមេរិក បាន ព្រមាន នា ពេល កន្លង មក ថា ទីក្រុង ប៉េកាំង ចង់ ត្រៀម ខ្លួន ដើម្បី ឈ្លាន ពាន តៃវ៉ាន់ នៅ ឆ្នាំ ២០២៧ ហើយ សហរដ្ឋ អាមេរិក គឺ ជា សម្ព័ន្ធ មិត្ត ដ៏ សំខាន់ ក៏ ដូច ជា អ្នក ផ្គត់ ផ្គង់ អាវុធ ការពាររបស់ កោះ នេះ ។
ក្នុង របាយការណ៍ មួយ ក្រោម ចំណង ជើង ថា « សមរ ភូមិ ទី ១ នៃ សង្គ្រាម បន្ទាប់ ៖ សង្គ្រាម ឈ្លាន ពាន របស់ ចិន លើ កោះ តៃវ៉ាន់ » ដែល ចេញ ផ្សាយ ពី ខែ មករា មជ្ឈ មណ្ឌល សម្រាប់ យុទ្ធសាស្ត្រ និង ការ សិក្សា អន្តរជាតិ (CSIS) បាន គូស បញ្ជាក់ ថា មាន ភា ព ខុស ប្លែក គ្នា សំខាន់ ៗលើ ផ្នែក ភូមិ សាស្ត្រ និង ការ ប្តេជ្ញា ចិត្ត របស់ សហរដ្ឋ អាមេរិក ក្នុង ការ ជួយ តៃវ៉ាន់ ផ្នែក ការ ពារ ជាតិ ប៉ុន្តែ ក៏ មាន ភាពស្រដៀង គ្នា ផង ដែរ « រវាង ការ ឈ្លាន ពានអ៊ុយក្រែន របស់ រុស្ស៊ី និង ការ វាយ ប្រហារ តៃវ៉ាន់ របស់ ចិន ដែល អាច កើត មាន » ។

នេះ បើ តាម ការ ស្រង់ ចំណុច សំខាន់ខ្លះ ៗ ពី របាយការណ៍ កម្រាស់ ១៦៥ ទំព័រ របស់ លោក ស្រី Tara Copp ដែល ជា អ្នក ឆ្លើយ ឆ្លង ព័ត៌មាន របស់ ទីភ្នាក់ងារ សារព័ត៌មាន AP ពី មន្ទីរ បញ្ជកោណ ។

លោក ស្រី Copp បាន សរសេរ ថា មេរៀនពី ជម្លោះ នៅ អ៊ុយក្រែន ដែលសហរដ្ឋ អាមេរិក អាមេរិក អាច យក ទៅ ប្រើ ក្នុង ករណី ចិន ឈ្លាន ពាន តៃវ៉ាន់ រួម មាន ៖
១. ការ ផ្ដល់ ជំនួយ អាវុធ ជាមុន
ភ្លាម ៗ បន្ទាប់ ពី ទាហាន រុស្ស៊ី ឈ្លាន ពាន អ៊ុយក្រែន នៅ ចុង ខែ កុម្ភៈ ឆ្នាំ មុន សហរដ្ឋ អាមេរិក និង សម្ព័ន្ធ មិត្ត បាន ចាប់ ផ្តើម បញ្ជូន អាវុធ យ៉ាង ច្រើនជា បន្ត បន្ទាប់ ឆ្លង កាត់ ព្រំដែន ពី ប្រទេស ដៃគូ នៅ អឺរ៉ុប ។ ប៉ុន្តែចំពោះ ករណីនៅ តៃវ៉ាន់ សម្ព័ន្ធ មិត្ត មិន អាច ធ្វើ ដូ ច្នេះបាន ទេ ដោយ កោះ នេះ ត្រូវ តែ បំពាក់ អាវុធ ឱ្យ បាន គ្រប់ គ្រាន់ ជា មុន ។ CSIS បាន គូស បញ្ជាក់ ក្នុង របាយការណ៍ ថា គំរូ នៅ អ៊ុយក្រែន មួយ នេះ មិន អាច ប្រើ នៅ តៃវ៉ាន់ បាន ទេ « ដោយ សារ ចិន អាច កាត់ ផ្ដាច់ កោះ នេះ អស់ រយៈ ពេល ជា ច្រើន សប្តាហ៍ ឬ រាប់ ខែ ដូច្នេះ តៃវ៉ាន់ ត្រូវ តែ ចាប់ ផ្តើម សង្រ្គាម ជាមួយ នឹង អ្វី គ្រប់ យ៉ាង ដែល ខ្លួន ត្រូវ ការ »។

អនុ រដ្ឋ មន្ត្រី ការពារ ជាតិ អាមេរិក លោក ស្រី ខាថលីន ហីកស៍ (Kathleen Hicks) បាន ថ្លែង ថា «អ្វី ដែល បាន ធ្វើ នៅ អ៊ុយក្រែន ឆៅ ជាង អ្វី ដែល យើង បាននិង កំពុង រៀប ចំ ចំពោះ តៃវ៉ាន់ ហើយ យើង នឹង រៀន មេរៀន ទាំង នោះ »។

បើ តាម CSIS គម្លាតទឹក សមុទ្រ ១៦០ គីឡូម៉ែត្រ ពី ចិន ដី គោក ទៅ កោះ តៃវ៉ាន់ គឺ ជា ឧ បសគ្គដ៏ ធំ មួយ សម្រាប់ កង ទ័ព ចិន ដែល ខុស គ្នា ទៅ នឹង ការ ឆ្លង ព្រំដែនដី គោកពី រុស្ស៊ី ទៅ អ៊ុយក្រែន ។ លោក ស្រី ហីកស៍ បាន យល់ ស្រប នឹង ចំណុច នេះ ប៉ុន្តែ ប ន្ថែ ម ថា ៖ « បញ្ហា ប្រឈម ដដែល នោះ ក៏ នឹង ធ្វើ ឲ្យ ការ ផ្គត់ ផ្គង់ (សម្រាប់ តៃវ៉ាន់ ) មាន ការ លំបាក ផង ដែរ ជា ពិសេស ប្រសិន បើ ចិ ន បិទ ច្រក តាម សមុទ្រ ។
២. ស្ដារ បញ្ហា កង្វះ អាវុធ ក្នុង ស្ដុក

ចំណុច នេះ ជាក់ ស្ដែង គឺ ថា មន្ទីរ បញ្ចកោណ មិន អាច ផ្ដល់ អាវុធ ជា មុន ដោយ វា គ្មាន នៅ ក្នុង ស្ដុក នោះ ទេ ។ តម្រូវ ការ អាវុធដ៏ សន្ធឹក នៅ អ៊ុយក្រែន កំពុង ដាក់ សម្ពាធ ខ្លាំង លើ ឃ្លាំង ស្តុក សព្វាវុធ ទាំង សហរដ្ឋ អាមេរិក និង អឺរ៉ុប ហើយ វា ក៏ បង្ហាញ ថា បណ្ដុំ ប្រទេស ទាំង នេះ មិន បាន ត្រៀម ខ្លួន រួច រាល់ សម្រាប់ ជម្លោះ ដ៏ ធំ នោះ ទេ ។ ទីប្រឹក្សា ជាន់ ខ្ពស់ នៃ កម្មវិធី សន្តិសុខ អន្តរជាតិ នៃ CSIS លោក Mark Cancian ដែល ជា អ្នក និពន្ធ មួយ រូប នៃ របាយការណ៍ របស់ CSIS បាន ថ្លែង ថា មាន ចំណុច ខ្សោយ មួយ ចំនួន រួម ទាំង ស្ដុក និង សមត្ថភាព ក្នុង ការ ផលិត អាវុធ ។ លោក បន្ត ថា កង្វះ អាវុធ ប្រភេទ ខ្លះ ជា ពិសេស គ្រាប់ កាំភ្លើង ធំ អាច ប ង្ក ជា វិបត្តិ មួយ ។

ចំណែកជំនួយ ការ លេខាធិការ កង ទ័ព ទទួល បន្ទុកលើ ការ គ្រប់ គ្រង ការ ទិញ យក ភស្តុភារ និង បច្ចេកវិទ្យា លោក Doug Bush បាន លើក ឡើង ថា សង្រ្គាម នៅ អ៊ុយក្រែន អាច ខុស គ្នា ពី សង្រ្គាម ជាមួយ ចិន ដែល សហរដ្ឋ អាមេរិក ត្រូវ ប្រឈម ។ យុទ្ធនាការ នា ពេល អនាគត របស់ អាមេរិក ទំនងជា នឹង ពាក់ ព័ន្ធ ខ្លាំង ខាងផ្លូវ អាកាស និង ផ្លូវ ទឹក ដែល នឹង កាត់ បន្ថយ សម្ពា ធ ដោយ សារ ប្រព័ន្ធ ប្រយុទ្ធ និង គ្រាប់ ដែល ប្រើ នៅ លើ ដី គោក ។ ប៉ុន្តែ ការ គាំ ទ្រ បែប នេះ នៅ តែ ត្រូវ ការ ពី សម្ព័ន្ធ មិត្ត ។

យុទ្ធសាស្ត្រ ការពារ របស់ មន្ទីរ បញ្ចកោណ បាន និយាយ ថា សហរដ្ឋ អាមេរិក ត្រូវ តែ អាច ធ្វើ សង្រ្គាម មួយ ខណៈ ទប់ ទល់ នឹង មួយ ផ្សេង ទៀត ប៉ុន្តែ ខ្សែ ចង្វាក់ ផ្គត់ ផ្គង់ មិន បាន ឆ្លុះ បញ្ចាំង ពី ការ អះ អាង នេះ ទេ ។ លោក ស្រី ហីកស៍ ថ្លែង ថា កំណើន អាវុធ ដែ ល ផ្ដល់ ឱ្យ អ៊ុយក្រែន « មិន បាន បង្អង់ ការ គាំទ្រ របស់ សហរដ្ឋ អាមេរិក ចំពោះ តៃវ៉ាន់ នោះ ទេ » ប៉ុន្តែ ការ លក់ យោធា ជា ច្រើន ទៅ ឱ្យ តៃវ៉ាន់ តាម ការ សន្យា កំពុង ប្រឈម មុខ នឹង សម្ពាធ ដូច ការ ផ្គត់ ផ្គង់ អាវុធ ទៅ អ៊ុយក្រែន ដែរ។

រីឯ លោក ស្រី ហីកស៍ បាន ថ្លែង បន្ត ថា ជា ការ ឆ្លើយ តប ទៅ នឹង បញ្ហា នេះ សហរដ្ឋ អាមេរិក បាន បង្កើត ការ កំណត់ សម្រាប់ ផ្ដល់ អាវុធ ឱ្យ តៃវ៉ាន់ ដែល នឹង អនុញ្ញាត ឱ្យ ខ្លួន បញ្ជូន អាវុធ ពី ឃ្លាំង ជំនួស ឱ្យ ការ រៀប ចំ កិច្ច សន្យា ថ្មី ។

ចំណែក ឯ ជំនួយ ការ លេខាធិការ កង ទ័ព លោក Bush វិញ បាន លើក ឡើង ថា យោធា អាមេរិក កំពុង ធ្វើ ការ ជាមួយ សភា ដើ ម្បី ទទួល បាន សិទ្ធិ អំណាច ក្នុង ការ ធ្វើ កិច្ច សន្យា ច្រើន ឆ្នាំ ដូច្នេះ ក្រុមហ៊ុន ផលិត អាវុធ នានា នឹង បណ្តាក់ ទុន ដើម្បី បំពេញ តម្រូវ ការ រយៈ ពេល វែង ជា ពិសេស សម្រាប់ ការ ផលិត ប្រព័ន្ធ អាវុធ ធំ ៗ ទាំង ៤ រួម មាន មីស៊ីល Javelin ប្រព័ន្ធ បាញ់ មីស៊ីល ហ៊ីម៉ាស (HIMARS) ប្រព័ន្ធ បាញ់ ច្រើន គ្រាប់ GMLRS និង គ្រាប់ ១៥៥ មីលីម៉ែត្រ (155 mm)។

ទោះ យ៉ាង ណា ក៏ ដោយ ការ ស្ដារ ស្ដុក អាវុធ យ៉ាង ដូច្នេះ ត្រូវ ការ ពេល យូរ ។ CSIS បាន និយាយ ថា វា អាច ចំណាយ ពេល ៥ ឆ្នាំ ឬ ច្រើន ជាង នេះ ដើម្បី បំពេញ ស្តុក គ្រាប់ ១៥៥ មីលីម៉ែត្រ មីស៊ីល Javelin និង ប្រព័ន្ធ ការពារ អាកាស Stinger ជា ដើម ។
ត្រង់ ចំណុច នេះ បុគ្គលិក ជាន់ ខ្ពស់ នៅ វិទ្យាស្ថាន សហគ្រាស អាមេរិក លោក Hal Brands បាន និយាយ ប្រាប់ AP យ៉ាង ដូច្នេះ ថា ៖ « ដំណឹង ល្អនោះ គឺ ខ្ញុំ គិត ថា ជម្លោះ នៅ អ៊ុយក្រែន បាន ជូន ដំណឹង ដល់ គ្រប់ គ្នា អំពី ភាព ទន់ ខ្សោយ ទាំង នេះ ។ ដំ ណឹង អាក្រក់ គឺ ថា ពួក គេ នឹង ចំណាយ ពេល យូរ ដើម្បី ដោះ ស្រាយវា ទោះ បី ជា មាន ឆន្ទៈ នយោបាយ ខ្លាំង ក៏ ដោយ » ។

សម្រាប់ ស្តុក នៅ អឺរ៉ុប ក៏ មិន សល់ ច្រើន ដើម្បី ផ្គត់ ផ្គង់ អ៊ុយក្រែន ទៀត ដែរ ហើយ នា ពេល នេះ ប្រទេស ជា ដៃគូ ជា ច្រើន កំពុង ប្រ ញាប់ ប្រញាល់ ចុះ ហត្ថលេខា លើ កិច្ច សន្យា ថ្មី ដើម្បី បំពេញ ស្ដុក ឡើង វិញ ។ កាល ពី ថ្ងៃ ចន្ទ ទី ១៣ ខែ កុម្ភៈ អគ្គលេខាធិការ អង្គការ ណាតូ លោក ជេនស៍ ស្តូលេនប៊ឺគ បាន ឱ្យ ដឹង ថា អ៊ុយក្រែន កំពុង ប្រើ ប្រាស់ គ្រាប់ រំសេវ លឿន ជាង សម្ព័ន្ធ មិត្ត របស់ ខ្លួន អាច ផ្តល់ ឱ្យ ដែល ការណ៍ នេះ កំពុង ដាក់ សម្ពាធ លើ ឧស្សាហកម្ម ការពារ ជាតិ របស់ លោក ខាង លិច ខណៈ ដែល រុស្ស៊ី បង្កើន ការ វាយ លុក យោធា របស់ ខ្លួន ។ លោក បាន ព្រមាន បន្ត ថា ពេល វេលា រង់ ចាំ សម្រាប់ ការ ផ្គត់ ផ្គង់ គ្រាប់ ខ្នាត ធំ បាន កើន ឡើង ពី ១២ខែ ទៅ ១៨ ខែ ខណៈ ការ បញ្ជា ទិញ នៅ ពេល នេះ នឹង ទទួល បាន នៅ ២ឆ្នាំ កន្លះ ក្រោយ ។

៣. ប្រើ លំហ អាកាស ជា យុទ្ធសាស្រ្ត សំខាន់
បើ និយាយ ពី ការ ប្រើ ប្រាស់ រថក្រោះ និង កាំភ្លើង ធំ សង្រ្គាម អ៊ុយក្រែន ប្រហែល ជា មិន ខុស គ្នា ប៉ុន្មាន ពី សង្រ្គាម ដី គោក នៅសតវត្សរ៍ ទី ២០ នោះ ទេ ។ យ៉ាង ណា មិញ វា បាន ផ្តល់ មេរៀន អំពី របៀប ដែល បច្ចេកវិទ្យា អវកាស បាន ក្លាយ ជា មាន សារៈ សំខាន់ ខ្លាំ ង សម្រាប់ ការ ស៊ើបការណ៍ សម្ងាត់ ការ ទំនាក់ ទំនង និង ការ ឃោសនា ។

មុន សង្រ្គាម រូបភាព ពី ផ្កាយ រណប បាន បង្ហាញ ពី កង កម្លាំង រុស្ស៊ី ដែល ប្រមូល ផ្តុំ គ្នា នៅ តាម ព្រំដែន ដែល កាល នោះ រុស្ស៊ី បាន ទទូច ថា កង ទ័ព របស់ ខ្លួន គ្រាន់ តែ ធ្វើ សមយុទ្ធ យោធា ប៉ុណ្ណោះ គ្មាន គម្រោង នឹង ឈ្លាន ពាន អ៊ុយក្រែន នោះ ទេ ។ ហើយ នៅ ពេល ការ ឈ្លាន ពាន ចាប់ ផ្ដើម ជន ស៊ីវិល អ៊ុយក្រែន បាន ចែក រំលែក រូប ភាព និង វីដេអូ ផ្ទាល់ ៗ តាម ស្មាត ហ្វូន របស់ ពួក គេ ដើម្បី បង្ហាញ ទីតាំង យោធា រុស្ស៊ី កត់ត្រា ចម្លើយ សារភាព ពី កង កម្លាំង រុស្ស៊ី ដែល ត្រូវ បាន ចាប់ ខ្លួន និង ផ្សព្វ ផ្សាយ ជា សាធារណៈ នូវ ការ បរាជ័យ និង ការ ស្លាប់ របស់ ទាហាន រុស្ស៊ី ។

ក្រោយ មក ទៀត អ៊ុយក្រែន ក៏ ទទួល បាន កញ្ចប់ ភ្ជាប់ អ៊ីនធឺណិត ពី ផ្កាយ រណប Starlink នៃ ក្រុមហ៊ុន អវកាស SpaceX របស់ លោក អេឡុន មាសក៍។ លោក Brands វិទ្យាស្ថាន សហគ្រាស អាមេរិក បាន និយាយ ថា រុស្ស៊ី មិន អាច គ្រប់ គ្រង រឿង ចេញ ពី អ៊ុយក្រែន ដែល ថា លទ្ធិ ប្រជាធិបតេយ្យ រង ការ វាយ ប្រហារ នោះ ទេ ។ ដូច្នេះ លោក បន្ត ថា ៖ « យើង គួរ តែ សន្មត់ ថា ចិន នឹង មិន ធ្វើ កំហុស ដូច គ្នា ទេ ប៉ុន្តែ នឹង ព្យាយាម យ៉ាង ខ្លាំង ក្លា ដើម្បី គ្រប់ គ្រង លំហ ព័ត៌មាន » ។

បច្ចុប្បន្ន នេះ អ្នក ជំនាញ ផ្នែក អវកាស សហរដ្ឋ អាមេរិក កំពុង សម្លឹង មើល ការ ពង្រីក ទំនាក់ ទំនង ផ្កាយ រណប ដោយ បន្ថែម ពី លើ ភាព ជោគ ជ័យ របស់ Starlink ។ ជំនួយ ការ លេខាធិការ ការពារ ជាតិ សម្រាប់ គោល នយោបាយ អវកាស លោក John Plumb បាន ប្រាប់ AP ថា ការ ប្រើ ប្រាស់ ផ្កាយ រណប ដើម្បី ធ្វើ ការ ទំនាក់ ទំនង គឺ ជា យុទ្ធសាស្រ្ត សំខាន់ នា ពេល អនាគត ហើយ « នេះ ជា រឿង ដែល យើង ត្រូវ សម្រប ខ្លួន »។

៤. ត្រៀម ខ្លួន សម្រាប់ សង្រ្គាម អ៊ិនធឺណិត
ខណៈ ផ្កាយ រណប និង ការ បញ្ជូន ព័ត៌មាន ពី ផ្កាយ រណប ត្រូវ ការពារ ស្ថានីយ៍ នៅ លើ ដី សម្រាប់ ដំណើរ ការ និង ផ្សព្វផ្សាយ ព័ត៌ មាន ក៏ ងាយ រង គ្រោះ ផង ដែរ ។ នៅ ពេល រុស្ស៊ី ចាប់ ផ្ដើម ឈ្លាន ពាន ការ វាយ ប្រហារ លើ បណ្តាញ ទំនាក់ ទំនង ផ្កាយ រណប Viasat របស់ អ៊ុយក្រែន បាន កើត ឡើង ដែល ធ្វើ ឱ្យ ម៉ូដឹមភ្ជាប់ អ៊ិនធឺណិត រាប់ ម៉ឺន ត្រូវ បិទ ។ ខណៈក្រុមហ៊ុន Viasat មិន បាន ចោទ ប្រកាន់ ភាគី ណា មួយ អ៊ុយក្រែន បាន បន្ទោស លើ ពួក ហែគឃឺរ រុស្ស៊ី ។
តាម រយៈ មេរៀន នេះ លោក Brands ថ្លែង ថា ចិន ទំនង ជា នឹង ប្រើ សង្គ្រាម តាម អ៊ីនធឺណិត ដើម្បី ទប់ លំហូរ ព័ត៌មាន ពី តៃវ៉ាន់ ។ ចំណែក ប្រធាន ផ្នែក ប្រតិបត្តិការ អវកាស អាមេរិក លោក Chance Saltzman បាន និយាយ ថា ៖ « ប្រសិន បើ យើង មិន គិត ពី ការ ការពារ តាម អ៊ីនធឺណិត នៃ បណ្តាញ លើ ដី របស់ យើង ទេ » បណ្តាញ ទាំង នោះ នឹង ងាយ រង គ្រោះ ហើយ ផ្កាយ រណប នឹង មិន អាច ចែក ចាយ ព័ត៌មាន របស់ ពួក គេ បាន ទេ ៕
ដោយ:ហួន ឌីណា

ads banner