កាកសំណល់ផ្លាស្ទិកក្នុងខេត្តព្រះសីហនុត្រូវបានដឹងចេញពីកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

  កាកសំណល់ផ្លាស្ទិកនៅខេត្តព្រះសីហនុត្រូវគេដឹកចេញពីកម្ពុជាត្រលប់ទៅវិញអស់១៤កុងទីន័រហើយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃ២៣សីហានេះ បានឲ្យដឹងថា កាកសំណល់ផ្លាស្ទិកចំនួន៨៣កុងទីន័រទម្ងន់១ពាន់៦០០តោន ដែលលួចនាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុន ឈុងយិន ផ្លាស្ទិក មែនញូហ្វែកឈើរ គិតរហូតមកដល់ថ្ងៃនេះ សាម៉ី ក្រុមហ៊ុនបានដឹកជញ្ជូនកាកសំណល់ផ្លាស្ទិកចេញពីកម្ពុជាបាន១៤កុងទីន័រហើយ កាលពីថ្ងៃសទី២០សីហា និងក្រុមហ៊ុន បានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃកប៉ាល់មួយចំនួនហើយ ។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Chungyuen Plastic Manufacture Co Ltd. បានស្នើសុំពន្យាពេលក្នុងការដឹកជញ្ជូនកាកសំណល់ផ្លាស្ទិកដែលនៅសេសសល់ចំនួន៦៩កុងទីន័រទៀត គ្រោងតាមាករគ្រោងទុកនឹងត្រូវដឹកចេញចាប់ពី២៤សីហាដល់២៥តុលាឆ្នាំ២០១៩ ដោយសារកត្តាអាកាសធាតុ និងការកកស្ទះទំនិញរបស់ក្រុមហ៊ុនកប៉ាក់ដឹកទំនិញ។
សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានបង្គាប់ការនាំសម្រាមផ្លាស្ទិក៨៣កុងតេណ័រទម្ងន់១ពាន់៦០០តោន ចាកចេញពីកម្ពុជា ឲ្យអស់ និងបានដាក់ពិន័យជាប្រាក់ជិត២៦ម៉ឺនដុល្លារដល់ក្រុមហ៊ុន ជុង យៀនផ្លាស្ទិក Manufacture ដែលជាក្រុមហ៊ុននាំចូលសម្រាមផ្លាស្ទីកទាំងនោះ។
សម្រាមផ្លាស្ទីកទាំង៨៣កុងតេណ័រនេះ រួមមាន៧០កុងតេណ័រ បាននាំចេញមកពីសហរដ្ឋអាមេរិក និង១៣កុងតេ ណ័របាននាំចេញមកពីប្រទេសកាណាដា។ កុងតេណ័រទាំង៨៣ផ្ទុកសម្រាមផ្លាស្ទីកនោះ បានដឹកមកដល់កម្ពុជា ដោយឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី និងវៀតណាម។ កម្ពុជាមិនមែនជាប្រទេសលើកដំបូងដែលទទួលសម្រាមផ្ទុកក្នុងកុងតេណ័របញ្ជូនពីក្រុមប្រទេសអ្នកមាន មក កាន់តំបន់អាស៊ីនោះទេ។ ប្រទេសចិន, ហ្វីលីពីន, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏ធ្លាប់បានទទួលទំនិញសម្រាមដូច គ្នានេះផងដែរ។ សេចក្តីរាយការណ៍បណ្តាញព័ត៌មានពិភពលោកបានបញ្ជាក់ថា មុននេះ គឺសម្រាមពិភពលោក ប្រមាណ៧៥ភាគរយ ត្រូវបានគេនាំចេញមកចាក់ចោលក្នុងតំបន់អាស៊ី ប៉ុន្តែក្រោយខែកក្កដាឆ្នាំ២០១៧ នៅ ពេលដែលប្រទេសចិនចាប់ផ្តើមរារាំងការនាំចូលចាក់សម្រាម បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានរងនឹងការទទួលសម្រាមតាមកុងតេណ័រនោះវិញម្តង។ ប្រទេសហ្វីលីពីន, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងវិធានការច្បាប់តបត បានបញ្ជួនសម្រាមទាំងនោះទៅកាន់សាមីប្រទេសដែល ទទួលខុសត្រូវ, ចំណែកកម្ពុជា ទើបនឹងបានចាត់វិធានការដូចគ្នានឹងប្រទេសក្នុងតំបន់អាស៊ាននវផងដែរ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner