អង្គការមីរ៉ាល់ គម្រប់ខួប១៤ឆ្នាំ នៃការវះកាត់អ្នកជំងឺបេះដូង ក្រោមប្រធានបទ ចក្ខុវិស័យរបស់យើងធ្វើឱ្យបេះដូងជុំវិញពិភពលោក លោតឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩  មានរៀបចំកម្មវិធីអបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការវះកាត់អ្នកជំងឺបេះដូង ក្រោមប្រធានបទ ( ចក្ខុវិស័យរបស់យើងធ្វើឱ្យបេះដូងជុំវិញពិភពលោក លោតឡើងវិញ ) ដែលបានរៀបចំឡើងដោយអង្គការមីរ៉ាល់កម្ពុជា ក្រោមការអញ្ជើញចូលរួមពី ឯកឧត្ត សាស្រ្តាចារ្យញ៉ែម សុភឿន តំណាង ឯកឧត្តម សាស្រ្តាចារ្យ ឈៀង រ៉ា អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត្រ ឯកឧត្តម ឈឹម សំអាន មេបញ្ជាការងយោភូមិពិសេស និងលោកអ៊ី ឆុងចេ ប្រធានអង្គការបេះដូងមីរ៉ាពិភពលោក។
បើតាមការអោយដឹងពីឯកឧត្ត សាស្រ្តាចារ្យញ៉ែម សុភឿន ថា អង្គការមីរ៉ាល់ បានចុះអនុស្សានៈយោគយល់គ្នាជាមួយមន្ទីរពេទ្យកាល់ម៉ែ្រត ក្នុងឆ្នំា២០០៤ រហូតដល់បច្ចុប្បន្ននេះ។ ក្នុងនោះអង្គការនេះបានជួយវះកាត់កុមារកម្ពុជាបានចំនួន៣២០នាក់ដោយជោគជ័យ ហើយអ្នកទំាងអស់ក៏ទទួលបានជីវិតថ្មី និងមានសុខភាពល្អប្រសើរ រឹងមំា បន្តការសិក្សា រៀនសូត្រ ប្រកបដោយសុភ័ក្រមង្គលក្នុងគ្រួសាររបស់ពួកគេ។
លោកអ៊ី ឆុងចេ បានលើកឡើងពីប្រវត្ថិ នៃអង្គការមីរ៉ាល់កម្ពុជា  ដែលបានចាប់ផ្តើមឡើងតំាងពីឆ្នំា២០០៥ ពេលដែលក្រុមគ្រូពេទ្យកូរ៉េ មកពិនិត្យព្យាបាល អោយប្រជាពលរដ្ឋកម្ពុជាដោយអត់គិតថ្លៃ ដោយបានជួបជាមួយអ្នកជំងឺម្នាក់ឈ្មោះផុន សុភក្រ្ត័ រួចក៍បាននំាទៅព្យាបាលវះកាត់បេះដូងនៅប្រទេសកូរ៉េ បានជាសះស្បើយ រួចត្រលប់មកកម្ពុជាវិញ។  តមកនៅឆ្នំា២០០៧ អង្គការមីរ៉ាល់បានចុះកិច្ចសន្យាក្នុងការវះកាត់ជំងឺបេះដូងកម្ពុជា១០០នាក់  ជាមួយមជ្ឍមណ្ឌលបេះដូងភ្នំពេញកម្ពុជា។
លោកបន្តថា នៅពេលនោះក្រុមការងារបានជួយវះកាត់បេះដូងជូនកុមារចំនួន៦នាក់ និងផ្លាស់ប្តូរបច្ចេកទេសក្នុងការវះកាត់ជំងឺបេះដូងរវាងក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ និងកម្ពុជា។ លោកបន្ថែមទៀតថា ជាមោតនៈភាពណាស់ ក្នុងរយៈពេល១៤ឆ្នាំនេះ ដែលក្រុមការងារយើងអាចវះកាត់អោយអ្នកជំងឺ បានរហូតដល់៣២០នាក់ ហើយទំាងនេះគឺដោយសារតែមានការចូលរួម និងផ្តល់សេចក្តីស្រលាញ់ និងលះបង់សំរាប់យើង ។
លោកលោកអ៊ី ឆុងចេ ប្រធានអង្គការបេះដូងមីរ៉ាល់ សង្ឃឹមថា ២០ ឆ្នំាទៅ៣០ឆ្នំាទៀត នាពេលខាងមុខ តាមរយៈការជួយរបស់អង្គការមីរ៉ាល់ និងក្រុមគ្រូពេទ្យដែលជួយវះកាត់ ជាពិសេសលោកនាយកមន្ទីរពេទ្យកាល់ម៉ែត្រ និងមិនក្លាយជាអត់ប្រយោជន៍ទទេរនោះឡើយ ផ្ទុយទៅវិញអ្នកជំងឺទំាងអស់នឹងចេះដឹងគុណ និងធ្វើល្អដល់អ្នករាល់គ្នាវិញ។
គួររំលឹកថា ចាប់តាំងពីឆ្នាំ១៩៨៧ អង្គការមីរ៉ាល់បានផ្តល់ជីវិតថ្មីដល់អ្នកមានជំងឺបេះដូងជាង ៣៧០០ នាក់ទូទាំងពិភពលោក  ហើយចាប់តាំងពីឆ្នាំ ២០០៥ អង្គការនេះបានឧបត្ថម្ភក្នុងការវះកាត់បេះដូងដល់អ្នកមានជំងឺបេះដូង 320នាក់ នៅក្នុងប្រទេសកម្ពុជា៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner