ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនូវទេយ្យវត្ថុនិងបច្ច័យ ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តធម្មិការាម (វត្តធម្មយុត្ត) នៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

 នៅព្រឹកថ្ងៃទី ២៣ ខែសីហា  ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន សមាជិកក្រុមប្រឹ ក្សាខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ព្រមទាំងសហ ការី  បានអញ្ជើញនាំយកនូវទេយ្យទាន ទរយ្យវត្ថុ រួមនិងបច្ច័យមួយចំនួន ដើម្បីទៅវេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មិការាម (គណៈធម្មយុត្តិកនិកាយ) ស្ថិតនៅក្នុង ភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលកំពុងតែជួបនូវការខ្វះខាតនូវចង្ហាន់ក្នុងការផ្គត់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានិងព្រះសង្ឃដែលមកស្នាក់នៅរៀនសូត្រនៅសាលាពុទ្ធិកបឋមសិក្សាក្នុងទីអារាមនេះផង ប្រមាណ ជិត៨០អង្គ ដែលនោះ ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយដែលព្រះគ្រូចៅអធិការវត្តមួយនេះគឺ ជាអ្នករ៉ាប់រងនិងទទួលបន្ទុកដ៏ធ្ងន់ធ្ងរ ខណៈពេល
ដែលខ្វះការជួយឧបត្ថម្ភជ្រោមជ្រែងពីញាតិញោមនិងពុទ្ធបរិស័ទជិតឆ្ងាយ ហើយដែលអាចប្រឈមទៅនិងការដាច់ចង្ហាន់នៅពេលខាងមុខ។

      ព្រះភិក្ខុ កែម សុថេន ជាព្រះគ្រូចៅអធិការវត្ត  បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ  នៅគ្រប់ទីកន្លែង និងគ្រប់ទឹសទី និងតែងតែផ្តល់
ការលើកទឹកចិត្ត  មិនថាប្រជាពលរដ្ឋខ្វះខាតទីទ័ លក្រ ជួបការលំបាកខ្លាំង ឬព្រះសង្ឃ និងគ្រហស្ថនោះទេ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចូលរួមក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមាន ការរីកចម្រើនរហូតមក។ ព្រះគ្រូចៅអធិការវត្តធម្ម យុត្តិកនិកាយ(វត្តធម្មិការាម)ក៏បានជូននូវសព្ទសា ធុពរ ជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ  និងពលៈ កុំបីឃ្លៀងឃ្លាត ដោយប្រការណាមួយឡើយ។

      សូមបញ្ជាក់ផងដែរថា ៖ បច្ច័យដែលនាំយកទៅប្រគេននេះ រួមមានបច្ច័យចំនួន៥០ម៉ឺនរៀល,  រួមនិងទេយ្យវត្ថុ មាន៖ អង្ករ ២០០គីឡូក្រាម, មី៦ កេស, ត្រីខ (មួយកេសធំ), ទឹកបរិសុទ្ធ វីឃែរ ២០ កេស, ទឹកត្រី០៤យួរ ដើម្បីរួមចំណែកក្នុងការជួយសម្រាលនូវការលំបាកខ្វះខាតចំពោះមុខដល់ព្រះ សង្ឃដែលគង់ចាំព្រះវស្សាផង និងកំពុងតែស្នាក់ នៅដើម្បីសិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធិកបឋ មសិក្សា សរុបចំនួន៧៧អង្គ ក្នុងវត្តធម្មិការាមនេះ ដោយឡែកលោកតា លោកយាយ ចំនួន២១នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ១ម៉ឺនរៀលផងដែរ។

      ក្នុងនាមសាខាកាកបាទក្រហមខេត្តនិងជំនួសមុខឲ្យរដ្ឋបាលខេត្ត ជាពិសេសឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តបណ្ឌិតប៊ុត គឹមស៊ាន ក៏បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ ទជិតឆ្ងាយគ្រប់ទឹសទី ជាពិសេសពុទ្ធបរិស័ទដែលចំណុះជើងវត្តធម្មិការាម គណៈធម្មយុត្តិកនិកាយមួយនេះ ជួយបន្តជ្រោមជ្រែងតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗ ខ្លួនក្នុងការជួយឧបត្ថម្ភនិងផ្គត់ផ្គង់នូវបច្ច័យ ៗឬចង្ហាន់ផ្សេងៗ ៗដល់ព្រះសង្ឃក្នុងវត្តដែលកំពុងតែប្រឈមនូវការខ្វះខាតនេះផង៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner