កម្ពុជាបញ្ជូនកងទ័ពមួកខៀវចំនួន៩៨នាក់ក្នុងបេសកកម្មរបស់UNនៅប្រទេសអាហ្វ្រិកកណ្ដាល
ភ្នំពេញ៖កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវចំនួន ៩៨នាក់បន្ថែម នៃ កងកម្ទេចគ្រឿងផ្ទុះទៅកាន់សាធារណរដ្ឋអាហ្ច្រិកកណ្តាលក្នុងបេសសកម្មរក្សាសន្តិភាពក្រោមបេសកម្មរបស់អង្គការសហប្រជាជាតិ(អ.ស.ប) ចំពេលដែលអាហ្វ្រិកកណ្តាល កំពុងប្រទះនឹងការកើនឡើងនូវ វត្តមានភាគីប្រដាប់អាវុធដែលបានវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខជាតិ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាសម្រេចបញ្ជូនកងកម្ទេចគ្រឿង ផ្ទុះលេខ៩៨ ចំនួន៩៨នាក់ ដោយក្នុងនោះមានស្ត្រីចំនួន១០នាក់ ទៅ កាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល(MINUSCA) ក្នុងបេសសកម្ម រក្សាសន្តិភាពនៃក្របខ័ណ្ឌអ.ស.ប ដោយមានការជូនដំណើរ ដោយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សា សន្តិភាព និងលោកចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
សម្ដេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា កងទ័ពមួកខៀវកម្ពុជា ទាំង៩៨រូប នឹងក្លាយជាសមាជិកគ្រួសារតែមួយរបស់អង្គការសហ ប្រជាជាតិសម្រាប់បុព្វហេតុរួមគឺ សន្តិភាព និងមនុស្សធម៌ ដែល ជាការលះបង់ដើម្បីសង្រ្គោះ ដល់ប្រជាជន និងសាសន៍ដទៃ និងជាការ ចែករំលែកបទពិសោធន៍លើបណ្តាប្រទេសដែលកំពុងរងគ្រោះដោយជម្លោះ។ សម្ដេចបញ្ជាក់ថា ស្ថានភាពនៅសាធារណរដ្ឋអាហ្វ្រិក កណ្តាល មានការកើនឡើងនូវវត្តមានភាគីប្រដាប់អាវុធ ដែលបាននិង កំពុងវាយប្រហារមកលើកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខ ជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញជំនឿជាក់ដូច្នេះថា៖ នាម ជា កុលបុត្រ កុលធីតាខ្មែរដ៏ឆ្នើម និងជានាយទាហាននៃកងយោធពល ខេមរភូមិន្ទ ពិតជាខិតខំប្រឹងប្រែងបំពេញភារកិច្ចថ្មីជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងទទួលបានជោគជ័យជូន ជាតិ មាតុភូមិកម្ពុជា ជាក់ជាមិនខាន។
លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) ថ្លែងថា ការចេញទៅ បំពេញបេសកកម្មមនុស្សរបស់កងមួកខៀវកម្ពុជាទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល បញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើង ស្មារតីធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាតម្លៃរួមក្នុងការស្វែង រកសន្តិភាព និងអនាគតដ៏ប្រសើរសម្រាប់មនុស្សជាតិ។
លោក ចូសិហ្វ ស៊ូអើ បន្តថា៖ ការចូលរួមរបស់កងទ័ពកម្ពុជា បាន បង្ហាញថា ការរួបរួមគ្នា គឺជាចំណងសាមគ្គីដ៏រឹងមាំដែល មិនមាន កម្លាំងឥទ្ធិពលណាមកបំបែកបានឡើយ។ ខ្ញុំសង្ឃឹមថា ការរួមសាមគ្គី នេះ នឹងដើរតួនាទីជាពន្លឺ នៃក្តីសង្ឃឹមដល់មនុស្សដទៃមិនត្រឹមតែ ក្នុង ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ នៅទូទាំងពិភពលោកផងដែរ ។
តាមការបញ្ជាក់ពីឯកឧត្តម សែម សុវណ្ណនី បានឱ្យដឹងថា កងកម្លាំង ពីកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌តួយ៉ាង ការផ្តល់ទឹកស្អាត ការ ព្យាបាល ផ្តល់សម្ភារសិក្សាជាដើមដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ក្នុងតំបន់បេសកកម្ម។
ឯកឧត្តមបានបន្តថា៖ ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាចុងឆ្នាំ២០២២ នេះ បន្តទទួលបាន លំដាប់ ថ្នាក់លេខ២ ក្នុង សហគមន៍ អាស៊ាន និង លំដាប់លេខ១២ ក្នុងចំណោម១២៣ប្រទេសបរិច្ចាគកងកម្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំ មជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថាន ចក្ខុ វិស័យអាស៊ី (AVI) និងជាអ្នកជំនាញការទូតសន្តិសុខ យល់ឃើញថា ការបញ្ជូនកងកម្លាំងកម្ពុជាក្នុងក្រោមឆត្រអង្គការសហប្រជាជាតិនៅអាហ្វ្រិកនេះជាផ្នែកមួយនៃនយោបាយការបរទេសកម្ពុជា ហើយបាន បង្ហាញពីគោលនយោបាយសន្តិភាពរបស់កម្ពុជាដែលជានប្រទេសតូចតែមានឆន្ទៈនិងសមត្ថភាពក្នុងបេសសកម្មថែរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។
លោកថុង ម៉េងដាវិត គូសបញ្ជាក់ពីបញ្ហាអស្តិសុខនៅតំបន់ អាហ្វ្រិក ដូច្នេះថា៖ បញ្ហានេះ បង្កដោយកត្តាអាណានិគម វិបត្តិនយោបាយនិង អំណាច បញ្ហាសង្គមសេដ្ឋកិច្ច និងការលូកដៃចូលពីសំណាក់មហា អំណាចនានាផង ។
លោកថា ការដាក់កងកម្លាំងមួកខៀវនៅតំបន់អសន្តិសុខដូច នៅ អាហ្វ្រិកកណ្តាលក្រោមឆត្រអង្គការសហប្រជាជាតិនេះ អាច ជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងអាចធ្វើពិពិធ កម្មការ ទូតបានក្នុងគោលដៅយុទ្ធសាស្រ្តនិងសេដ្ឋកិច្ច។
សម្រាប់លោកបណ្ឌិតសេង សារី អ្នកតាមដាននយោបាយកម្ពុជា ចាត់ទុកសកម្មភាពបញ្ជូនកងកម្លាំងកម្ពុជាក្នុងគោលដៅរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនេះ ជារឿងប្រសើរនិងចាំបាច់ ខណៈក្នុងប្រវត្តិសាស្រ្ត កម្ពុជាក៏ធ្លាប់ទទួលបានជំនួយនិង កិច្ចអន្ត រាគមន៍ពីកងទ័ពមួកខៀវនៃអង្គការសហប្រជាជាតិនេះផងដែរ ក្នុងដំណាក់កាលសង្គ្រាមស៊ីវិល ក្រោយមានកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១។
គួរជម្រាបជូនថា ចាប់តាំងពីឆ្នាំ ២០០៦ ដល់ ២០២២ កម្ពុជាបាន បញ្ជូន កងទ័ពមួកខៀងចំនួនជាង ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន ៩ តួយ៉ាងសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន ក្រោមប្រតិបត្តិការ ថែររក្សាសន្តិភាពចំនួន ១១ បេសកកម្ម លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលាន យន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ក្នុងពេលបច្ចុប្បន្ន កងកម្លាំង កម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន១៣០នាក់ កំពុងបំពេញ បេសកកម្មក្នុងប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូ ដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕
ដោយ៖ សំបាន ច័ន្ទដារ៉ា