តួលេខទេសចរណ៍កាន់តែកើនឡើងក្នុងសប្តាហ៍ទី៣ (Video Inside)
ចរន្តនៃលំហូរទេសចរណ៍កាន់តែមានរួបភាពវិជ្ជមានគួរឱ្យកត់សម្គាល់ដោយក្នុងសប្តាហ៍ទី៣នៃខែកុម្ភៈ កម្ពុជាមានទេសចរណ៍ប្រមាណជាង៣៦ម៉ឺននាក់។ បើប្រៀបធៀបនឹងសប្តាហ៍ទី២ ខែកុម្ភៈ ចំនួនតួលេខទេសចរណ៍មានប្រមាណតែ២៩ម៉ឺននាក់នោះទេ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងនៅថ្ងៃទី២១កុម្ភៈថារវាងពីថ្ងៃទី១៣ ដល់១៩កុម្ភៈ ភ្ញៀវជាតិមានចំនួន៣១ម៉ឺន៣ពាន់៦៨២នាក់…និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន៤ម៉ឺន៦ ពាន់៤៥៣នាក់…សរុបមានចំនួន៣៦ម៉ឺន១៣៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុមាន ៧ម៉ឺន២ពាន់៥៦នាក់, ខេត្តត្បូងឃ្មុំ ៦ម៉ឺន៥ពាន់៣៨៥នាក់…ខេត្តសៀមរាប៣ម៉ឺន៩ពាន់៨០០នាក់, រាជធានីភ្នំពេញ ចំនួន៣ម៉ឺន ៤ពាន់២៦៩នាក់, ខេត្តកំពត ២ម៉ឺន៥ពាន់១៣២នាក់, ខេត្តបាត់ដំបង ២ម៉ឺន១ពាន់១៩២ នាក់, ខេត្តកំពង់ចាម ១ម៉ឺន៧ពាន់៨៨៤នាក់…និងខេត្តស្វាយរៀង ១ម៉ឺន៧ពាន់៨៦៩នាក់។
វិស័យទេសចរណ៍របស់កម្ពុជាដែលធ្លាប់មានភ្ញៀវអន្តរជាតិមកកំសាន្តដល់ជិត៧លាននាក់ មុនវិបត្តិនៃជម្ងឹកូវីដ១៩ បានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល២ឆ្នាំជាប់គ្នា…និងវិស័យទេសចរណ៍ទើបងើបឡើងវិញខ្លះតិចតួចក្នុងឆ្នាំ២០២២។ កម្ពុជាក្នុងឆ្នាំ២០២៣នេះ នឹងរំពឹងថាអាច ទទួលភ្ញៀវទេសចរអន្តរជាតិរវាងពី៣លានទៅ៤លាននាក់សាឡើងវិញ។