ប្រេងសាំងបានបន្ដធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានបន្ដធ្លាក់ចុះបន្ថែមទៀត សម្រាប់ការលក់ក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតាមានតម្លៃចំនួន៤ពាន់៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានថយចុះចំនួន៥០រៀលក្នុងមួយលីត្រ បើធៀបទៅការលក់រយៈ ពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូតវិញ គឺមានតម្លៃចំនួន៤ពាន់៣០០រៀលក្នុង១លីត្រ ដែលបានធ្លាក់ចុះមកវិញចំនួន៥០រៀល បើធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេងនេះផងដែរ។

ads banner