៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៤២១ករណី (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តថយចុះចំនួន ១៥២ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងសរុបកាលពីថ្ងៃម្សិលមិញ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៤២១ករណីប៉ុណ្ណោះ ។
ការឆ្លងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៦ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, កម្ពុជា និងប្រទេសឡាវ ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៦៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងតែ ៣ករណីប៉ុណ្ណោះ។ ប្រទេសប្រុយណេ, សឹង្ហបុរី, មីយ៉ាន់ម៉ា និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ក្នុងនោះប្រទេសហ្វីលីពីន មានមនុស្សស្លាប់ចំនួន ៩នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមាន ចំនួន ៣៥លាន ៥៩ម៉ឺន ៥ពាន់ ១៦៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ២១០នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៧៨លានករណី, និងការស្លាប់មានជាង ៦លាន ៧៩ម៉ឺននាក់ ៕