២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងថ្មីកូវីដ១៩ ចំនួន ៤ករណី មកវិញ បន្ទាប់ពីមិនមានអ្នកឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មីទាំង៤ករណី នាវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។ រយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះ ដែលមាន តួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៥ម៉ឺន ៣០៨នាក់ហើយ ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅ ជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។

ads banner