អភិបាលខណ្ឌឫស្សីកែវដាក់ផែនការសំខាន់ៗចំនួន៧ ដើម្បីជំរុញមន្ត្រីអនុវត្តន៍ ឲ្យមានប្រសិទ្ធភាព

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ផែនការសំខាន់ៗមួយចំនួន ដើម្បីជំរុញមន្ត្រីថ្នាក់ក្រោមយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព លើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ការត្រួតពិនិត្យការងារចិញ្ចឹមត្រីក្នុងបែរត្រី និងស្ថិតិផ្ទះបណ្តែតទឹក ការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមបូរី ផ្ទះល្វែង និងខុនដូរ ការផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធើណិតអនឡាយក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព និងការផ្សព្វផ្សាយមិនឲ្យមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តនានា។

ផែនការសំខាន់ៗដែលដាក់ចេញដោយលោក ជា ពិសី ខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ ដោយមានការចូលរួមពីគណៈអភិបាលរង លោកអធិការ លោកមេបញ្ជាការរង គណៈនាយក ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ មន្រ្តីប៉ូលិស យោធភូមិភាគពិសេស លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់ទាំង៧ លោកមេភូមិ និងសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន៧២នាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។

នៅក្នុងកិច្ចប្រជុំនេះ លោក ជា ពិសី បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដើម្បីជំរុញមន្ត្រីយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ជារបៀបវារៈចំនួន០៧ រួមមាន៖

១)របាយការណ៍ ភូមិ សង្កាត់ មានសុវត្ថិភាព។

២)ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌ។

៣)ការត្រួតពិនិត្យការងារចិញ្ចឹមត្រីក្នុងបែរត្រី និងស្ថិតិផ្ទះបណ្តែតទឹក។

៤)ការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមបូរី ផ្ទះល្វែង ខុនដូរ។

៥)ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធើណិតអនឡាយក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៦)ផ្សព្វផ្សាយមិនឲ្យមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកម្សាន្តនានា ក្នុងរាជធានីភ្នំពេញ
និង៧)បញ្ហាផ្សេងៗទៀត៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner