អាហ្វហ្គានីស្ថានបានបិទច្រកព្រំដែនដ៏សំខាន់ជាមួយប៉ាគីស្ថាន ក្រោយមានការរាយការណ៍ថា ផ្ទុះអាវុធ

កាបូល៖ ប្រទេសអាហ្វហ្គានីស្ថានបានបិទច្រកព្រំដែនដ៏សំខាន់ ជាមួយប្រទេសប៉ាគីស្ថាន ខណៈដែលប្រជាជនរាយការណ៍ថា មានការបាញ់ប្រហារ នៅទីនោះ។

មន្ត្រីអាហ្វហ្គានីស្ថានបាននិយាយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ អាជ្ញាធរតាលីបង់បានបិទច្រកព្រំដែនសំខាន់រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ហើយអ្នកស្រុកនៅក្នុងតំបន់បានរាយការណ៍ពីសំឡេងកាំភ្លើង នៅជិតចំណុចឆ្លងកាត់ព្រំដែនដែលមានមនុស្សអ៊ូអរ។ ក្រុមតាលីបង់អាហ្វហ្គានីស្ថាន កំពុងល្បាតនៅជិតច្រកព្រំដែនទកខាម (Torkham)។

មន្ត្រីមកពីភាគីទាំងពីរបានបញ្ជាក់ កាលពីថ្ងៃចន្ទថា ច្រកព្រំដែនសំខាន់រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានត្រូវបានបិទ ដោយមានរបាយការណ៍របស់អាជ្ញាធរបានផ្លាស់ប្តូរការបាញ់កាំភ្លើង ចំពេលទំនាក់ទំនងកាន់តែអាក្រក់ រវាងប្រទេសជិតខាងទាំងពីរ។

អាជ្ញាធរអាហ្វហ្គានីស្ថានបានបិទព្រំដែន ទកខាម (Torkham) ប៉ះពាលដល់ការសម្របសម្រួលការដឹកជញ្ជូនពាណិជ្ជកម្ម និងអ្នកជំងឺអាហ្វហ្គានីស្ថាន នេះគឺជាអ្វីដែលមន្ត្រីតាលីបង់បានបញ្ជាក់ ជាមួយសារព័ត៌មាន អារ៉ាប់ ញូស៍ (Arab News) ។

អ្នកនាំពាក្យអភិបាលខេត្ត ណាងហ្គាហា (Nangarhar) នៃប្រទេសអាហ្វហ្គានីស្ថាន លោក ក្វាស៊ី មូឡាដ អេដៀល ( Qazi Mullah Adil) បានប្រាប់ អារ៉ាប់ ញូស៍ (Arab News) ថា “ទ្វារត្រូវបានបិទដោយសារតែបញ្ហាមួយចំនួន”។

ច្រកព្រំដែន ទកខាម (Torkham) ដែលជាចំណុចសំខាន់នៃការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងទំនិញ មានទីតាំងនៅខេត្ត ឃីបឺ ប៉ាកតាំង ហាវ៉ា (Khyber Pakhtunkhwa) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន និងខេត្ត ណាងហ្គាហា (Nangarhar) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យអភិបាលខេត្ត ណាងហ្គាហា រូបនេះ បាននិយាយថា “មានបញ្ហាជាច្រើន នៅពេលជនជាតិអាហ្វហ្គានីស្ថានកំពុងធ្វើដំណើរ” ។ លោកបានបន្ថែមថា៖ «មិនមានការប៉ះទង្គិចគ្នាទេ។ “មានតែការបាញ់កាំភ្លើងមួយករណីបានកើតឡើង គ្មានអ្វីផ្សេងទៀតទេ”៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner