ជនជាតិដើមភាគតិចជប៉ុនប្រឈមនឹងការមាក់ងាយ ទាមទារអត្តសញ្ញាណមកវិញ
តួក្យូ៖ ក្រុមជនជាតិដើមភាគតិចជប៉ុនកំពុងប្រយុទ្ធប្រឆាំងនឹងការមាក់ងាយ ដើម្បីទាមទារអត្តសញ្ញាណរបស់ខ្លួនមកវិញ។
នៅក្នុងព្រៃមួយនៅភាគខាងជើង នៃកោះហុកកៃដូ របស់ប្រទេសជប៉ុន លោក អេតស៊ូស៊ី ម៉នបេតស៊ូ (Atsushi Monbetsu) ជាសមាជិកក្រុមជនជាតិដើមភាគតិច អាយនូ (Ainu) មានទំនៀមទម្លាប់រស់នៅភាគខាងជើង ប្រទេសជប៉ុន ក៏ដូចជា នៅក្នុងទឹកដីដែលឥឡូវនេះ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី។

ជាមួយនឹងកើនឡើងនៃចំនួនយុវជន មកពីសហគមន៍ជនជាតិដើមភាគតិច ក្នុងប្រទេសជប៉ុន លោក អេតស៊ូស៊ី ម៉នបេតស៊ូ វ័យ ៤០ឆ្នាំ បានអះអាងថា លោកបានទាមទារអត្តសញ្ញាណរបស់លោកឡើងវិញ និងទំនៀមទម្លាប់ប្រពៃណីមួយចំនួន ដែលលោកបានចាត់ទុកជាសិទ្ធិ តាំងពីកំណើតរបស់លោក។ ពេលធំឡើង ការមាក់ងាយនៃដើមកំណើតជនជាតិរបស់លោកគឺមានច្រើនពេក ដែលជំរុញឲ្យម្តាយរបស់លោក ហាមឃាត់លោក មិនឱ្យប្រើប្រាស់ភាសារបស់ក្រុមអាយនូ (Ainu)។
លោក អេតស៊ូស៊ី ម៉នបេតស៊ូ ដែលពាក់ពុកចង្ការពេញក្រាស់ និយាយថា «ខ្ញុំនៅតែស្អប់របៀប ដែលខ្ញុំមើល ទៅពេលខ្លះ ច្បាស់ណាស់ គឺជនជាតិ អាយនូ (Ainu) »។

ទោះបីជាម្តាយរបស់លោក ម៉នបេតស៊ូ មានការភ័យខ្លាចក៏ដោយ ក៏ឪពុករបស់លោកបាននាំលោក ទៅកន្លែងប្រមូលផ្តុំ អាយនូ (Ainu) ក្នុងតំបន់ដែលគាត់បានរៀនរបាំ និងទំនៀមទម្លាប់ផ្សេងៗទៀត។
ក្នុងនាមជាមនុស្សពេញវ័យ លោក ម៉នបេតស៊ូ បានប្រកាន់យកទំនៀមទំលាប់ដូចជាការបរបាញ់ និងអធិស្ឋានដល់អាទិទេព កាមុយ (kamuy) ដែលក្រុមជនជាតិដើម អាយនូ (Ainu) ជឿថា កាន់កាប់អ្វីៗគ្រប់យ៉ាង ចាប់ពីដើមឈើ រហូតដល់ឧបករណ៍នានា៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត