សមត្ថកិច្ចជំនាញដុតកម្ទេចគ្រឿងឧបភោគបរិភោគខូចគុណភាពទម្ងន់ជាង៨តោននៅទីលានចាក់សំរាម ខណ្ឌដង្កោ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញបានរៀបចំពិធីដុតកម្ទេចម្ហូបអាហារខូចគុណភាពទម្ងន់ជាង៨តោន នៅទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការសហការរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សាខា ក.ប.ប រាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រេីននាក់ ទៀត។

សូមបញ្ជាក់ថា ម្ហូបអាហារខូចគុណភាព ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន ៖ សាច់ ជ្រូ ក សាច់ត្រី ជេីងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងអាហារផ្សេងៗទៀត ។ ម្ហូបអាហារទាំងនេះ បានខូចគុណភាព ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ ខ្លះមានសារធាតុ ប៉ះពាល់ដល់សុខភាព ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេ ស និងហួសកាលបរិច្ឆេទជាដេីម ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner