កម្ពុជា-អឺរ៉ុប ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងការចរាចរផលិតផលក្លែងក្លាយ ដើម្បី ទាក់ទាញនិយោគិនពីអ៊ឺរ៉ុប
ភ្នំពេញ៖កម្ពុជា-អឺរ៉ុប ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងការចរាចរផលិតផល ក្លែងក្លាយ ដើម្បីទាក់ទាញការវិនិយោគពីប្រទេសនានាក្នុងតំបន់អ៊ឺរ៉ុប។បំណងនេះធ្វើឡើងក្នុងពេលដែលប្រធានអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងសភាពាណិជ្ជ កម្មអឺរ៉ុបនៅកម្ពុជា (EuroCham)បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីសហការគ្នាប្រយុទ្ធប្រឆាំងការចរាចរផលិតផល ក្លែង ក្លាយ សំដៅឈានទៅបង្កើនបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌និងទាក់ទាញការវិនិយោគ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានធ្វើឡើងរវាងឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប ការ ក្លែងបន្លំ «ក.ប.ប.» និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្ម អឺរ៉ុបនៅកម្ពុជា តាមរយៈវេទិកាស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងផលិតផល ក្លែងក្លាយ និងការធ្វើធុរកិច្ចមិនសុចរិត កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន «ក.ប.ប» បានលើកឡើង ថា ការធ្វើធុរកិច្ចមិនសុចរិត បាននិងកំពុងក្លាយជាការព្រួយបារម្ភរបស់ សកលលោក ដែលរួមបញ្ចូលទាំងការលួចនាំចូលនូវផលិតផលក្លែងក្លាយ ការគេចវេសកាតព្វកិច្ចបង់ពន្ធ បានកំពុងធ្វើឱ្យប៉ះពាល់ជាច្រើនដល់ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។
ឯកឧត្តមបន្តថា៖« ការចរាចរខុសច្បាប់នូវទំនិញ និងសេវាកម្ម ក្លែងក្លាយ បាននាំឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗខាតបង់នូវចំណូលពន្ធរាប់ពាន់លានដុល្លារអាមេរិក ទន្ទឹមនឹងនោះផងដែរ ធុរកិច្ចជនសុចរិតត្រូវបានខាតបង់ ប្រយោជន៍ ហើយជាពិសេសអ្នកប្រើប្រាស់ទទួលបាននូវទំនិញ ដែលមិន សមប្រកបជាដើម»។
ឯកឧត្តមបន្តថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់របស់កម្ពុជាបានដើរ តួនាទី យ៉ាងសំខាន់ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នក ប្រើប្រាស់ ការព្យាយាមកេងចំណេញ និងការអនុវត្តមិនសុចរិតនៅក្នុង ទីផ្សាររបស់ធុរជនខិលខូចមួយចំនួន ក៏ដូចជាបង្កើនបរិយាកាសប្រកួត ប្រជែងប្រកបដោយសមធម៌។ ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអនុវត្តតួនាទីរបស់ខ្លួនតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ តាមរយៈការសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនានា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ជូនដល់សាធារណជន និង ធុរជន នៅគ្រប់វិស័យ និងជាពិសេសប្រតិបត្តិការបង្រ្កាបនូវការចរាចរ ផលិត ផល ខូចគុណភាព ផលិតផលក្លែងបន្លំ និងរំលោភបំពាន សិទ្ធិផ្តាច់ មុខផងដែរ។
ចំណែក ការចុះអនុស្សរៈយោគយល់គ្នារវាងអគ្គនាយកដ្ឋាន «ក.ប.ប.» ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) គឺធ្វើឡើងក្នុងគោល បំណងគឺសំដៅធានាឱ្យមានវិបុលភាពទៅអនាគត និងទាក់ទាញការ វិនិយោគមកកាន់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងការចែករំលែកនូវបទពិសោធន៍ រវាងអគ្គនាយកដ្ឋាន ក.ប.ប. និងសភា ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែម ពីឯកឧត្តម ផាន អូន។
ពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយ និងខូចគុណភាពនេះដែរ លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller បានបង្ហាញការគាំទ្រចំពោះកិច្ចសហការនេះ ព្រោះរឿងផលិតខូចគុណភាព ឬសុវត្ថិភាពចំណីអាហារ គឺជាបញ្ហានិងកង្វល់ រួម ដែលតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវពួតដៃធ្វើការរួមគ្នាដើម្បី ដោះ ស្រាយ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់ថា៖«ផលិតផលក្លែងក្លាយ ឬផលិតផលគ្មានសុវត្ថិភាព ក៏ជាហេតុផលចម្បងមួយ បង្កើតភាពវិលវល់ដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់ជនងាយរងគ្រោះថែមទៀត»៕
ដោយ៖ សែម ពិសី (CPA