អូស្ត្រាលី និងហ្វីលីពីន ពិភាក្សា អំពីការល្បាតរួមគ្នានៅសមុទ្រ ចិនខាងត្បូង

ម៉ានីល:
ហ្វីលីពីន និង អូស្ត្រាលី កាល ពី ថ្ងៃ ពុធ បាន ពិភាក្សា គ្នា លើ ការ បន្ត ការ ល្បាត រួម នៅ សមុទ្រ ចិន ខាង ត្បូង ប៉ុន្មាន ថ្ងៃ ពី ហ្វីលីពីន បាន ធ្វើ ការ ពិភាក្សា ស្រដៀង គ្នា នេះ ជាមួយ សហរដ្ឋ អាមេរិក ដើម្បី ប្រឆាំង នឹង ការ ទាម ទារ និង ភាព ក្អេង ក្អាង កាន់ តែ ខ្លាំង ឡើង របស់ ចិន នៅ លើ ដែន ទឹក មាន ជម្លោះ មួយ នេះ ។
រដ្ឋ មន្ត្រី ការពារ ជាតិ អូស្ត្រាលី លោក Richard Marles បាន ជួប ជាមួយ សម ភាគី ហ្វីលីពីន លោក Carlito Galvez នៅ ទីក្រុង ម៉ានីល ក្នុង អ្វី ដែល មន្រ្តី ទាំង ២ អះ អាង ថា ដែល នឹង ធ្វើ ជា រៀង រាល់ ឆ្នាំ ក្នុង គោល បំណង ធ្វើ ឱ្យ ទំនាក់ ទំនង សន្តិសុខ របស់ ប្រទេស កាន់ តែ ស៊ី ជម្រៅ ។
លោក Marles បាន ថ្លែង ក្នុង សន្និសីទ សារព័ត៌មាន រួម គ្នា ជាមួយ លោក Galvez បន្ទាប់ ពី កិច្ច ប្រជុំ ថា ៖ « យើង បាន និយាយ នៅ ថ្ងៃ នេះ អំ ពី លទ្ធភាព នៃ ការ ល្បាត រួម គ្នា ហើយ យើង នឹង បន្ត ការងារ នោះ ហើយ យើង សង្ឃឹម ថា នឹង អាច សម្រេច បាន ក្នុង ពេល ឆាប់ ៗ នេះ » ។ លោក បន្ត ថា ៖ « ក្នុង នាម ជា ប្រទេស ដែល ប្តេជ្ញា ចិត្ត ចំពោះ សណ្តាប់ ធ្នាប់ ផ្អែក លើ ច្បាប់ សកល វា ជា រឿង ធម្មតា ទេ ដែល យើង គួរ តែ គិត អំពី វិធី ដែល យើង អាច សហការ ក្នុង ការ នេះ » ។
ខណៈ ចិន ទាម ទារ កម្មសិទ្ធិ របស់ ខ្លួន លើ ដែន ទឹក នៃ សមុទ្រ ចិន ខាង ត្បូង ឬ ហ្វីលីពីន ខាង លិច ស្ទើរ តែ តែ ទាំង មូល ហ្វីលីពីន កំពុង បង្កើន ការ ប៉ុន ប៉ង របស់ ខ្លួន ដើម្បី ប្រឆាំង នឹង « សកម្មភាព ឈ្លាន ពាន » របស់ ចិន នៅ ក្នុង សមុទ្រ ដែល ជា ចំណុច ស្នូល មួយ នៃ ភាព តាន តឹង ចិន – អាមេរិក ជុំ វិញ ប្រតិបត្តិការ កង ទ័ព ជើង ទឹក មួយ នេះ ។
លទ្ធភាព របស់ ហ្វីលីពីន និង អូស្ត្រាលី ក្នុង ការ ដើរ ល្បាត រួម គ្នា កើត មាន ឡើង ដោយ សារ ការ ពិភាក្សា ស្រដៀង គ្នា រវាង ទីក្រុង ម៉ានីល និង វ៉ាស៊ីនតោន អំពី ការ ដឹក នាំ ល្បាត ឆ្មាំ ឆ្នេរ សមុទ្រ រួម រួម ទាំង នៅ សមុទ្រ ចិន ខាង ត្បូង ផង ដែរ ។
គួរ គូស បញ្ជាក់ ថា ទំនាក់ ទំនង យោធា រវាង អូស្ត្រាលី និង ហ្វីលីពីន មាន តាំង ពី ឆ្នាំ ១៩២២ ហើយ ប្រទេស ទាំង ២ មាន កិច្ច ព្រម ព្រៀង កង កម្លាំង បំពេញ ទស្សនកិច្ច ស្រាប់ ដែល ផ្តល់ នូវ ក្រប ខ័ណ្ឌ ច្បាប់ និង ប្រតិបត្តិការ ដ៏ ទូលំ ទូលាយ សម្រាប់ កិច្ច សហប្រតិបត្តិការ ការពារ ជាតិ ៕
ដោយ:ហួន ឌីណា( CPA)

ads banner