ក្រុមហ៊ុនមេធាវី ចូលរួមផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងផ្សព្វផ្សាយពីសមិទ្ធផលរបស់អាជ្ញាធរមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖តំណាងក្រុមហ៊ុនក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម នឹង ចូលរួម ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងចូលរួមផ្សព្វផ្សាយ អំពីសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរមីនទៅគ្រប់វិស័យឯកជន និងក្រុមមេធាវីនៅកម្ពុជា ព្រមទាំងល់ការបណ្តុះបណ្តាលផ្នែក ច្បាប់លើប្រធានបទខ្លីៗ ជូនដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរមីន។
លោក អាន សុវឌ្ឍនា តំណាងក្រុមហ៊ុនក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម បានថ្លែងដូចនេះ នៅថ្ងៃទី២២ ខែកុម្ភៈ នាទីស្នាក់ការអាជ្ញាធ រ មីន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ គ្នារវាង អាជ្ញាធរមីន និងក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ស្តីពីភាពដៃគូ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងវិស័យឯកជន សម្រាប់ ការងារ សកម្មភាពមីននៅកម្ពុជា។

នាឱកាសនោះ លោក អាន សុវឌ្ឍនា បានបញ្ជាក់ថា ៖ «ក្រុមហ៊ុន មេធាវី លឹម អាន & សាអ៊ឹម នឹងចូលរួមផ្តល់ការពីគ្រោះយោបល់ ផ្នែកច្បាប់ និងចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗរបស់ អាជ្ញាធរ មីន ទៅគ្រប់វិស័យឯកជន និងក្រុមមេធាវីនៅកម្ពុជា ព្រម ទាំងល់ការបណ្តុះបណ្តាលផ្នែកច្បាប់លើប្រធានបទខ្លីៗ ជូនដល់ មន្រ្តីបុគ្គលិករបស់អាជ្ញាធរមីន ផងដែរ»។

អនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះដែរ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ចំពោះការចូលរួមប្រកបដោយទឹកចិត្តសប្បុរស និងលើក កម្ពស់ សកម្មភាពមីននៅកម្ពុជា។
ឯកឧត្តម លី ធុជ បានបន្តថា ការចងមេត្រីភាពរវាងអជ្ញាធរមីន និង ក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម នេះ ពិតជាមាន សារៈសំខាន់ ណាស់ និងត្រូវការធាតុចូលបន្ថែមផ្នែកច្បាប់សម្រាប់សកម្មភាព មីន នៅកម្ពុជា ក្នុងករណីចាំបាច់ណាមួយ។
សូមរំឮកផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន មានមហិច្ឆតាលុបបំបាត់ឱ្យអស់មីននៅ កម្ពុជានៅ ឆ្នាំ២០២៥ ។កាលពីដើមខែធ្នូ ឆ្នាំ ២០២២កន្លងទៅនេះសម្ដេចបាន សម្រេច បង្កើត «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដោយសរសេរជា អក្សរកាត់ «ម.ក.គ.ម- ២០២៥»សម្រាប់គ្រប់គ្រងថវិកាក្នុងការ បោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យ មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជា អស់មីនឆ្នាំ ២០២៥។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ កម្ពុជាមានខេត្តចំនួន៨ ហើយដែលត្រូវ បានប្រកាសជាខេត្តអស់មីន ដែលខេត្តទី៨នេះគឺជាខេត្តស្វាយរៀង ដែលត្រូវបានប្រកាសជាខេត្តអស់មីន។
ដោយឡែក នៅថ្ងៃទី២២ ខែកុម្ភៈ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានអនុញ្ញាតឲ្យ លោក Vitaly Luchshev សេនានុព័ន្ធយោធាសហព័ន្ធរុស្សីប្រចាំកម្ពុជា ដើម្បីជួបពិភាក្សា និងស្វែងយល់អំពីការងារបោសសម្អាតមីន នៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាព មីន រវាងប្រទេសទាំងពីរ៕
ដោយ៖នាង សុគន្ធា

ads banner