នៅសល់៧២ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)
ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត២៨ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៧២ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូងនៃកីឡាស៊ីហ្គេមលើកទី៣២ ។
គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ថ្ងៃទី២២កុម្ភៈឆ្នាំ២០២៣នេះ គឺនៅសល់តែ៧២ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។
យោងតាមមន្ត្រីរៀបចំកីឡា ចាប់ពីថ្ងៃទី២៥មេសាឆ្នាំ២០២៣, កម្ពុជានឹងទទួលបានភ្ញៀវជាគណៈប្រតិភូក្នុងក្រុមកីឡាករដែលនឹងមកដល់ជាបណ្តើរៗ។ នៅថ្ងៃទី២៩មេសានឹងត្រូវចាប់ផ្តើមការប្រកួតបាល់ទាត់ និងរហូតដល់ថ្ងៃទី៥ឧសភាឆ្នាំ២០២៣ ពិធីប្រកាសដ៏ធំនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្តើម។ មុខកីឡាដែលនឹងត្រូវដាក់ចេញប្រកួតទាំងអស់ ក្នុងកីឡាស៊ីហ្គេមដែលកម្ពុជានឹងត្រូវធ្វើ ជាម្ចាស់ផ្ទះ មានទាំងអស់ចំនួន ៣៧ប្រភេទកីឡា។