ស្ថានបេសកកម្មកម្ពុជានៅស្វីសទាត់ចោលអត្ថាធិប្បាយអ្នករាយការណ៍ពិសេសបរទេស ជុំវិញចំណាត់ការរាជរដ្ឋាភិបាលបិទវិទ្យុវីអូឌី (Video Inside)

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ជុំវិញការទាត់ចោលការធ្វើអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស៣រូប ពាក់ព័ន្ធនឹងចំណាត់ការរដ្ឋាភិបាលបិទវិទ្យុដែលផ្សាយព័ត៌មានមិនពិត។

ចំណាត់ការបិទវិទ្យុវីអូឌី ដែលផ្សាយព័ត៌មានមិនពិតចោទថា បណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួយសម្តេចតេជោ ក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី ត្រូវបានអ្នករាយការណ៍ពិសេស៣រូបប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ បានធ្វើអត្ថាធិប្បាយខុសពីការពិតដែលវិទ្យុទទួលមូលនិធិពីបរទេសនោះបានប្រព្រឹត្ត ក្នុងប្រទេសកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែវ នៅថ្ងៃទី២១កុម្ភៈ បានចេញសេចក្តីថ្លែងការណ៍៥ចំណុចប្រតិកម្មតបទៅវិញ។ ស្ថានបេសកកម្មកម្ពុជាបានសរសេរថា ចំណាត់ការរដ្ឋបាលលើអង្គភាពដែលបំពានច្បាប់ មិនសមនឹងឱ្យពួកគេព្រួយបារម្ភនោះទេ ប៉ុន្តែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងមានចេតនាបង្កាច់បង្ខូច ដែលគ្រប់ប្រទេសទាំងអស់លើសកលលោកតែងតែធ្វើការថ្កោលទោស។

ការផ្សាយវីអូឌី ត្រូវក្រុមអ្នកជំនាញសារព័ត៌មានក្នុងប្រទេស បាននិយាយថា គឺមានចេតនាចង់បង្ខូចកេរឈ្មោះប្រមុខដឹកនាំ នៃប្រទេសកម្ពុជា ដែលការផ្សាយនោះ បំរើនូវឧបាយករលទុច្ចរិតរបស់ក្រុមប្រឆាំងដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា បានថ្លែងបន្តក្នុងសេចក្តីថ្លែងការណ៍ដដែលទៀតថា «ចំណាត់ការស្របច្បាប់ចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈនេះ មិនបានធ្វើឱ្យចុះខ្សោយសេរីភាពព័ត៌មាននៅកម្ពុជាទេ ប៉ុន្តែជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មានទៅវិញនោះទេ។

ads banner