២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ១ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានតួលេខឆ្លងថ្មីកូវីដ១៩ ចំនួន ១ករណី ដែលថយចុះមកវិញ ៣ករណី បើប្រៀបធៀបនឹងម្សិលមិញ។ កាលពីម្សិលមិញ មានតួលេខឆ្លងមានចំនួន ៤ករណី ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ១ករណី នាវេលា២៤ ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ ។
កម្ពុជាក្នុងរយៈពេលប្រមាណ ១ខែកន្លងមកនេះ កម្ពុជាមានការឆ្លងបានថយចុះដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងថ្ងៃខ្លះមិនមានការឆ្លងសោះក៏មាន ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៥ម៉ឺន ៣ពាន់ ៦៧៧នាក់ហើយ ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ ។