ក្រុមហ៊ុនបីបណ្តាក់ទុន ដែលផ្តល់ការងារដល់ជាង៦ពាន់កន្លែង (Video Inside)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីដល់ក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគសរុបប្រមាណ១៧លានដុល្លារ ដែលអាចបង្កើតការងារបានជាង៦ពាន់កន្លែង ។

យោងតាមរបាយការណ៍របស់ក្រសួងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣, ក្រុមហ៊ុនដែលទទួលបានការអនុម័តវិនិយោគ រួមមាន៖

ទី១ ក្រុមហ៊ុនប៉េងជាវ “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ក្រុមហ៊ុននេះ បណ្តាត់ទុនវិនិយោគ៧លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៣ពាន់២៥៨កន្លែង។

ទី២ ក្រុមហ៊ុនហ្សុងឆាន់ តេងហ្វៃ “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគ៥លាន៥សែនដុល្លារដែលអាចបង្កើតការងារបានចំនួន ១ពាន់៧៦ កន្លែង។

ទី៣ ក្រុមហ៊ុនអេសអេសអេច្ឆ ស៊ីប៊ី SSH CB SUSTAINABLE FASHION CO., LTD ក្នុងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ បានបណ្តាក់ទុន ៥លានមួយសែនដុល្លារដែលអាចបង្កើតការងារបានចំនួន ២ពាន់១៤៨កន្លែង។

ads banner