រដ្ឋសភានឹងប្រជុំជាវិសាមញ្ញនៅថ្ងៃទី២៨ ខែកុម្ភៈ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដំណើរកិច្ចប្រជុំរបស់ខ្លួន នៅវិមានរដ្ឋសភាក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដើម្បីពិនិត្យនិងអនុម័តនូវរបៀបវារៈ
មួយ ចំនួន។

ជាលទ្ធផលកិច្ចប្រជុំបានអនុម័តបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈខាងមុខ ដើម្បី សម្រេច អំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ទី ថានី ជា តំណាង រាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ខូយ សុខា ដែលបាន ទទួលមរណភាព និងបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក៕
ដោយ៖ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner