ទ័ពអ៊ីស្រាអែល បញ្ចេញវីដេអូការវាយប្រហារ នៅតំបន់ហ្គាហ្សា
ជេរូសេលឹម៖ កងទ័ពប្រទេសអ៊ីស្រាអែលបានបញ្ចេញវីដេអូ នៃការវាយប្រហារ នៅតំបន់ហ្គាហ្សា នាថ្មីៗនេះ។ កងទ័ពនៃប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបើកការវាយប្រហារគ្នា តាមអាកាស និងការបាញ់គ្រាប់រ៉ុក្កែត នៅក្នុង និងជុំវិញតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលដ៏សាហាវបំផុត នៅតំបន់ វេសបេង (West Bank)។
ជនជាតិប៉ាឡេស្ទីន ១១នាក់ រួមទាំងក្មេងអាយុ ១៦ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និងជាង ៨០នាក់រងរបួស ដោយសារការបាញ់កាំភ្លើង កាលពីថ្ងៃពុធ នៅពេលដែលកងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ចូលដល់ចំណុចកណ្តាលនៃទីក្រុង ណាប្លឺស (Nablus) នៃតំបន់ វេសបេង (West Bank) ដោយអន្តរជាតិបានអំពាវនាវឱ្យស្ងប់ស្ងាត់។
មន្ត្រីកំពូលប៉ាឡេស្ទីន លោក ហូសេន អាល់ សេក (Hussein Al Sheikh) បានពណ៌នាការវាយឆ្មក់នេះថា ជា “ការសម្លាប់រង្គាល” ហើយបានអំពាវនាវឱ្យមាន “ការការពារកម្រិតអន្តរជាតិ សម្រាប់ប្រជាជនរបស់យើង” ។
នៅមុនព្រលឹមថ្ងៃព្រហស្បត្តិ៍ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានវាយបកវិញ ដោយបានបាញ់រ៉ុក្កែតចំនួនប្រាំមួយគ្រាប់ពី តំបន់ហ្គាហ្សា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនស្ទាក់ចាប់ពួកគេ ប្រហែល ៥ នាក់ ខណៈកងពលទី៦ បានវាយប្រហារតំបន់គ្មានមនុស្សរស់នៅ។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ជីហាត ប៉ាឡេស្ទីន បានអះអាងទទួលខុសត្រូវចំពោះគ្រាប់រ៉ុក្កែត បន្ទាប់ពីខ្លួនបានអំពាវនាវឱ្យ “កងកម្លាំងប្រឆាំង” ដើម្បីឆ្លើយតបទៅនឹង “ឧក្រិដ្ឋកម្មធំ” នៅ ណាប្លឺស (Nablus)។ ពីរម៉ោងក្រោយមក យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស ទៅលើគោលដៅជាច្រើន នៅក្នុងតំបន់ ហ្គាហ្សា ដោយបានបញ្ចេញផ្សែងខ្មៅទៅលើមេឃ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

