ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅម៉ោង០៣និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ស៊ូ សុង ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ រុន សុខណ្ណី ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកទាំង២មានមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ)។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង៕ធ.ដ
