ឯកឧត្តម ហង្ស សាមឿន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង គ.ជ.គ.ម. និងអង្គការការីតាសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ហង្ស សាមឿន អនុប្រធាន តំណាង ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតប្រធានអង្គការការីតាសកម្ពុជាដែកដឹកនាំដោយ លោក គឹម រតនា នាយកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួសម្យនិងពិភាគ្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង គ.ជ.គ.ម. និងអង្គការការីតាសកម្ពុជារយៈពេល៣ឆ្នាំនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង (គ.ជ.គ.ម) និងអង្គការការីតាសកម្ពុជា ឯកឧត្តម ហង្ស សាមឿន មានប្រសាសន៍ថាដោយទទួលបាននូវការអនុញ្ញាត ឯកឧត្តម គន់ គីមទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានក្តីសោមន្ស រីករាយ ដែលបានជួបជាមួយថ្នាក់ដឹកនាំនៃអង្គការការីតាសកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង គ.ជ.គ.ម. និងអង្គការការីតាសកម្ពុជា ក្នុងការអនុវត្តគម្រោង ‹‹អភិវឌ្ឍន៍សហគមន៍ចម្រុះ និងគ្រប់គ្រងគ្រោះមហន្តរាយ››។

ក្នុងកិច្ចពិភាគ្សានោះ ភាគីទាំងពីបានលើកឡើងថា គិតចាប់ពីឆ្នាំ២០០៨ មកទល់ពេលនេះ គឺមានរយៈពេល១១ឆ្នាំ ដែលអង្គការការីតាសកម្ពុជា ជាដៃគូដ៏ជិតស្និទ្ធជាមួយ គ.ជ.គ.ម. ក្នុងការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់។ អង្គការការីតាស បានរួមចំណែកយ៉ាងច្រើនជាមួយក្រសួងពាក់ព័ន្ធនានាក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យសុខាភិបាល អភិវឌ្ឍន៍ជនបទ អប់រំ និងវិស័យកសិកម្ម  ក្នុងការជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយគ្រោះមហន្តរាយ ពិសេស ប្រជាជន ដែលរងគ្រោះដោយខ្យល់ព្យុះ អគ្គីភ័យ ទឹកជំនន់។ល។

ឯកឧត្តម ហង្ស សាមឿន បានជំរាបជូនដល់ លោកនាយកប្រតិបត្តិ ក៏ដូចជាសហការី បានជ្រាបថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ ដោយសហការជាមួយអង្គការជាតិ អន្តរជាតិ។ ឯកឧត្តម ហង្ស សាមឿនសង្ឃឹមថា អង្គការការីតាសកម្ពុជា នឹងរួមចំណែកជាមួយ គ.ជ.គ.ម. ដើម្បីធ្វើឲ្យទិវានេះ អាចប្រារព្វទៅបានដោយជោគជ័យ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាង គ.ជ.គ.ម. និងអង្គការការីតាសកម្ពុជា នឹងកាន់តែរឹងមាំថែមមួយកម្រិតទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner