នគរបាលប៉ុស្តិ៍បឹងកក់២ឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតបានថ្នាំញៀន១កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបាន កម្លាំងនគរបានប៉ុស្តិ៍រដ្ឋបាលបឹងកក់២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនភ្លាមៗ ក្រោយពីពួកគេបានជិះម៉ូតូឌុបគ្នាឃើញសមត្ថកិច្ចបើករត់ និងទម្លាក់ថ្នាំញៀនចោល កាលពីម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតមុខធនាគារ មេយប៊ែង ក្បែរង្វង់មូលទួលគោក តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ជនសង្ស័យទាំងពីរនាក់មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសហប៉ុស្តិ៍ កំពុងល្បាលនៅក្នុងភូមិសាស្ត្រប្រះឃើញជិះម៉ូតូឌុបគ្នា ម៉ាកនិច ពណ៌សពាក់ ស្លាកលេខភ្នំពេញ1FC-6359 ចេញពីម្តុំក្តាន់ពីរផ្លូវរថភ្លើងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងទិសដៅពីកើតទៅលិច។
ពេលនោះសមត្ថកិច្ចមានការសង្ស័យ និងហៅឲ្យឈប់ ប៉ុន្តែជនសង្ស័យមិនឈប់ ហើយព្យយាមបើករត់គេច ហើយភ្លាមៗនោះជនសង្ស័យម្នាក់ បានទម្លាក់ថ្នាំញៀន១កញ្ចប់ចោលនៅចំណុចមុខវត្តនាគវន្ត័ រួចបើករត់បន្តទៀតតែត្រូវបានកម្លាំងសមត្តកិច្ចជិះដេញរហូតមកដល់ចំណុចកើតហេតុបានធ្វើកាឃាត់ខ្លួនភ្លាមៗ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានជិះម៉ូតូរកថ្នាំញៀនបានប្រទះឃើញ១កញ្ចប់តូច។ ជនសង្ស័យត្រូវបានចាប់បញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកសួរនាំតែម្តង៕ធ.ដ


