ជនជាតិចិន បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់រាបដល់ដី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បង្គោលភ្លើងមួយដើម បានបាក់កាត់ទទឹងផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវចំនួន៤កង់រងការខូចខាត ដោយសាជនជាតិចិនមួយក្រុមស្រវឹងបើករថយន្តតាកូម៉ា ក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹង កាលពីម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2AK -6983 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី  ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។

មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់រុញផ្ទប់ និងបង្គោលភ្លើងដែលជាប់របាំងថ្មបណ្តាលឲ្យបាក់មួយដើមដួលកាត់ទទឹងផ្លូវ ចំណែកដោយឡែករថយន្តរការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងឃាត់ម្ចាស់រថយន្តទៅសួនាំ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ មកធ្វើកាវាស់វែងយករថយន្ត និងម្ចាស់ទៅដោះស្រាយតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner