ការផលិតរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតាកើនឡើង ៨.៨ភាគរយនៅក្នុងខែ មករា
ជប៉ុន៖ការផលិតរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតាកើនឡើង៨.៨ភាគរយ នៅ ក្នុងខែមករា ប៉ុន្តែមិនគ្រប់តាមផែនការនៅឡើយ។នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានCNAនៅថ្ងៃទី២៧ខែកុម្ភៈ។
ក្រុមហ៊ុន Toyota Motor Corp ជំរុញផលិតកម្មរថយន្តទូទាំងពិភពលោក ឱ្យកើនដល់ចំនួន៩ភាគរយនៅក្នុងខែមករា ប៉ុន្តែផលិតកម្មរថយន្ដនៅតែ តិចជាងផែនការរបស់ខ្លួន ដោយសារតែកង្វះខាតគ្រឿងបន្លាស់និង បញ្ហា បណ្ដាលមកពីវិធានការប្រឆាំងជំងឺ កូវីដ ១៩ ។
តូយ៉ូតា ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក បាន និយាយថាក្នុងខែមករាកន្លងទៅនេះរោងចក្រតូយ៉ូតាទូទាំងពិភពលោក ផលិតរថយន្តបានចំនួន ៦៨៩.០៩០គ្រឿង ពោលគឺកើនឡើង ៨.៨ ភាគរយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ តូយ៉ូតាធ្លាប់រំពឹងថាខ្លួននឹងផលិតរថយន្តចំនួន ៧០០.០០០គ្រឿងជារៀង រាល់ខែនៅឆ្នាំនេះ។ចំនួននេះមិនរាប់បញ្ចូលការផលិតពីក្រុមហ៊ុន Daihatsu Motor Co និងក្រុមហ៊ុន Hino Motors Ltd របស់ខ្លួនទេ។
ចំពោះផលិតកម្មក្នុងស្រុកវិញ បានកើនឡើងយ៉ាងខ្លាំង ដោយកើនឡើង ៣០ ភាគរយឬប្រមាណ២១១ ៥៧២ គ្រឿង។ កាលពីឆ្នាំមុនផលិតកម្មរបស់ក្រុមហ៊ុននេះ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយកង្វះបន្ទះឈីប និងវិធានការដែលទាក់ទងនឹង COVID-19។ក្រុមហ៊ុនតូយ៉ូតា លើកឡើងថា ការលក់រថយន្តបានធ្លាក់ចុះ ៥.៦ ភាគរយនៅទូទាំងសកលលោក៕
ដោយ៖វណ្ណ ស័ក្ដិ