ស្ត្រីម្នាក់ត្រូវនគរបាលបញ្ចូនទៅកាន់តុលាការពាក់ព័ន្ធការបង្រ្កាបទីតាំងម៉ាស្សាកោសជប់បង្កប់សេវាផ្លូវភេទ
ភ្នំពេញ៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កម្លាំង នគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ បាន បញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចមិនទាន់បញ្ជាក់ ពីអត្តសញ្ញាណ ជនសង្ស័យដែលជាស្ត្រីភេទ ដែលបញ្ជូនទៅកាន់សាលាដំបូងនៅឡើយនោះទេ។
គួររំលឹក ថា ទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបេីកបម្រើសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំង នគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វេីការឆ្មក់ បង្រ្កាបដោយនៅក្នុងនោះឃាត់មនុស្សបាន០៥នាក់ដកហូតវត្ថតាងពាក់ព័ន្ធមួយចំនួន កាលពីវេលា ម៉ោង ៨យប់ ថ្ងៃសុក្រ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ស្ថិត នៅក្បែរស្តុបក្បាលថ្នល់ ស្ថិតនៅ តាម បណ្ដោយ ផ្លូវ ២៧១ ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញដែលចុះឆ្មក់បង្ក្រាបទីតាំងម៉ាស្សា កោសជប់ យីហោ៤៥៦ខាងលេីនេះបានឱ្យដឹងថា ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបេីកការស្រាវជ្រាវ ជាច្រេីនថ្ងៃមកហេីយ ដែលនៅក្នុងនោះមានលួចទទួលបំរេីសេវាកម្មផ្លូវភេទ បន្ទាប់មកក៏រាយការណ៍ទៅថ្នាក់លេី សុំគោលការណ៍ ដាក់កម្លាំងដើម្បីចុះបង្ក្រាបតែម្ដង ដោយនៅក្នុងនោះឃាត់មនុស្សស្រីបានចំនួន០៥នាក់ និងមានមេការម្នាក់ ហើយដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ ។

ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍បង្រ្កាបទីតាំងខាងលេីនេះរួចត្រូវបានបិតហាងជាបណ្ដោះអាសន្ន ។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដេីម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី ។

បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចបើកបញ្ជូនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានាភ្នំពេញហើយពេលនេះកំពុងស្ថិតក្នុងដំណាក់កាលដំណាងឯកាបើកការស៊ើបសួរនៅឡើយ៕ ដោយ ៖ ភារ៉ា និងប៊ុនធី