ក្រសួងអប់រំលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន សិស្សនិស្សិតភ្ជាប់តេឡេក្រាមជាមួយឆានែលតេឡេក្រាមផ្លូវការរបស់ក្រសួងអប់រំ

រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានជំរុញ និងលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន សិស្ស និស្សិត ភ្ជាប់តេឡេក្រាមជាមួយឆានែលតេឡេក្រាម ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំបានបញ្ជាក់ថា តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបថា៖ ក្នុងគោលបំណងជំរុញ ការទទួលព័ត៌មានឆាប់រហ័សស្ដីពីវិស័យអប់រំ យុវជន និងកីឡា ក្រសួងសូមលើកទឹកចិត្តបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ភ្ជាប់ឆាណែលតេលេក្រាមរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា “ព័ត៌មានអប់រំ យុវជន និងកីឡា -MoEYS News តាមរយៈតំណភ្ជាប់៖https://tme/moeysrews ឬស្ថាន QR Code។

បុគ្គលិកអប់រំ គ្រូបង្រៀន សិស្សនិស្សិត អាចផ្តល់មតិយោបល់ ឬសាកសួរព័ត៌មានស្តីពីការអប់រំ យុវជន និងកីឡា ក្នុងក្រុមតេលេក្រាមដែលមានឈ្មោះថាMoEYS Comment” តាមរយៈតំណភ្ជាប់៖ t.me/MoEYSComments ឬ ស្កេន QR Code៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner