សម្តេចតេជោ ហ៊ុន សែន៖ មានអង្គការជាច្រើនដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងកន្លងមកបានសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានអង្គការជាច្រើន ដែលធ្លាប់តែប្រឆាំង បានសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពដែលខ្លួនចង់ធ្វើ ។ ជាមួយនេះ សម្ដេច ក៏បានធ្វើការ រិះគន់ទៅកាន់ក្រុមប្រឆាំងផ្កាប់មុខ ដែលវាយប្រហារលើអ្នកដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេបានឃើញពីអំពើល្អរបស់រាជរដ្ឋាភិបាល ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងដូចនេះ នៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរិះគន់ដល់ពួកប្រឆាំងផ្កាប់មុខ ដែលបានលាបពណ៌លើអ្នកមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដោយសារតែពួកគេបានឃើញ ពីអំពើល្អរបស់រាជរដ្ឋាភិបាល ។

សម្តេចតេជោ បានបញ្ជាក់ថា បើសិនពួកប្រឆាំង គិតពីដំណើរលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនយោបាយនោះ គួរឈប់វាយប្រហារចំពោះអ្នកទាំងឡាយដែលបានចូលរួមរស់ជាមួយរាជរដ្ឋាភិបាល ឈប់ចោទថាគេក្បត់បក្ស និងលក់ឧត្តមគតិទៅ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងដែរថា មានអង្គការជាច្រើន ដែលសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសធ្វើសកម្មភាពដែលខ្លួនចង់ធ្វើ ដែលអ្នកទាំងអស់នោះ ធ្លាប់តែធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល កន្លងមក ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner