សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កុម្ភៈ ២០២៣

១. រាជរដ្ឋាភិបាល នឹងបញ្ចេញថវិការដ្ឋជាង ២៣០លានដុល្លារ សម្រេចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៃខេត្តចំនួន៣ – AMS Central

២. សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថា ទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក ពង្រីកការនាំចេញអង្ករកម្ពុជា ១០ ម៉ឺនតោនបន្ថែមទៀត – ភ្នំពេញបុស្តិ៍

៣. កាលពីឆ្នាំ២០២២ មានរោងចក្រ សហគ្រាសជាង១,៦ម៉ឺន បានចុះបញ្ជីជាសហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដោយក្នុងនោះមានកម្មករជាង១,៥លាននាក់ – ថ្មីៗ

៤. ចិនថាអាមេរិកបង្កគ្រោះថ្នាក់ចំពោះសន្តិភាព តាមរយៈការបញ្ជូនយន្តហោះយោធា ឱ្យហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ – AFP

៥. មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំជាមួយក្រុមមន្ត្រីបក្សកាន់អំណាច ដើម្បីពិភាក្សាពីការកែលម្អសេដ្ឋកិច្ច និងវិស័យកសិកម្ម ខណៈការភ័យខ្លាចនៃការខ្វះខាតស្បៀងអាហារ និងវិបត្តិមនុស្សធម៌កាន់តែកើនឡើង – KCNA

#ams1minute

ads banner