ស្ថាបនិក ប៊ែលធីគ្រុប អំពាវនាវដល់សិស្សានុសិស្ស ខំរៀនបន្ថែម ដើម្បីប្រើចំណេះ​ដឹងខ្លួន ចូលរួមជាមួយជា​រាជរដ្ឋាភិបាល កសាងសង្គម​កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម​​បណ្ឌិត លី ឆេង ថ្លែងថា សន្តិភាពបង្កលក្ខណៈសព្វបែបយ៉ាង ដើម្បីក្មួយៗជាយុវជនជំនាន់ក្រោយ បានក្រេបយកចំណេះដឹង ស្របតាមកម្មវិធីសិក្សា​របស់ក្រសួងអប់រំ។ មានន័យថាយុវជនសម័យតេជោ ពោរពេញដោយបច្ចេកវិទ្យា4.0 ដឹងលឿន យល់លឿន ចេះលឿន ហើយភ័ព្វសំណាងនេះ ដោយសារការលះបង់របស់អ្នកជំនាន់មុន ដែលមានស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងយុវជនពលីជាច្រើនផ្សេងទៀត តស៊ូដើម្បីកូនខ្មែរជំនាន់ក្រោយ។     អគ្គនាយក ប៊ែលធី គ្រុប ថ្លែងដឹងគុណដល់សន្តិភាព និងអោយក្មួៗជាសិស្សានុសិស្ស ចូលរួមថែរក្សាសន្តិភាពសង្គម នៅអោយឆ្ងាយពីគ្រឿងញៀន ប្រឹងរៀនអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីផលប្រយោជន៍គ្រួសារ និង ចូលរួមអភិវឌ្ឍសមិទ្ធផលដែលរីកដេរដាស ទូទាំងប្រទេស។  បើតាមគេហទំព័រ Facebook របស់ឯកឧត្តម លី ឆេង បញ្ចាក់ថា ឯកឧត្តម បានអបអរសាទរសិស្សដែលទទួល​សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប៊ែលធី ជូនដល់សិស្សថ្នាក់ទី៩ ជំនាន់ទី១៧ សរុបចំនួន ៣,១៣២នាក់។

ឯកឧត្ដម បានបន្តថា យុវជនសម័យនេះមានឱកាសល្អជាងឆ្ងាយណាស់ ពីយុវជនសម័យមុនៗមិនមានឱកាសបានចូលរៀនដោយសារប្រទេសជាតិមានសង្រ្គាមផ្ទៃក្នុងជាច្រើនទស្សវត្សរិ៍ គ្មានសាលារៀន គ្មានហេដ្ឋារចនាសម្ពន្ធ័សង្គម ។

ឯកឧត្ដមលីឆេង បានរំលឹក ប្រាប់ក្មួយៗ  កាលពីអតីតកាលសម័យ សង្រ្គាមនៅកម្ពុជាបានបង្ក វិនាសកម្មដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរជាច្រើនទស្សវត្សរ៍ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតបានកាប់សម្លាប់អ្នកចេះដឹងប្រជាពលរដ្ឋស្លូតត្រង់និងបំផ្លិចបំផ្លាញសង្គមជាតិដល់ឬសគល់។ ដោយសារវីរ​ភាពដ៍ថ្លៃថ្លារបស់សម្ដេចតេជោ សែនរួមនិងអ្នកស្នេហាជាតិជាច្រើនរូបបានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូកនិងបានចំណាយសាច់ស្រស់ឈាមស្រស់បានលៈបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិពិតប្រាកដទូទាំងប្រទេសព្រមទាំងបានជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តមបណ្ឌិត លី ឆេង  ផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀន​សូត្របន្ថែមទៀតនៅថ្នាក់ទី១០  ១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅ សិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានគ្រប់ៗគ្នា។

ក្រសួងអប់រំ យុវជន និង កីឡា តែងតែផ្តល់ការលើកទឹកចិត្ត ដល់គ្រឹះស្ថានអប់រំឯកជននានានៅក្នុងស្រុក បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល កសាងសង្គមកម្ពុជាមួយប្រកបដោយសមត្ថភាព។

ឯកឧត្តម​​បណ្ឌិត លី ឆេង និង លោកជំទាវ បានផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ ជូនដល់សិស្សប៊ែលធីថ្នាក់ទី៩ ជំនាន់ទី១៧ ឆ្នាំសិក្សា២០២១-២០២២ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២​ (ស្ពានអាកាសចោមចៅ)៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner