លោកស្នងការអញ្ជើញចុះពិនិត្យសំណង់អាគារអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី

អត្ថបទដោយ៖
Kien Sereyvuth

កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៩  លោកឧត្តមសេនីយ៏ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំប្រតិភូ ស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញចុះទៅពិនិត្យ ការដ្ឋានសំណង់អាគារ របស់អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី និង អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរុនតាឯក និង ប៉ុស្តិ៍នគរបាលការពារបិតិកភ័ណ្ឌ( ក្បាលស្ពាន) ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានកំពុងតែដំណើរការសាងសង់ ក្រោមការឧបត្ថម្ភ របស់លោកស្នងការ ស្នងការរង និង សប្បុរសជន ។
ដោយឈរលើតួនាទីភារៈកិច្ច ក្នុងការថែរក្សាការពារធានាសនិ្តសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ  ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត នៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីកម្លាំងនគរបាល បានធ្វើការសាងសង់អាគារអធិការដ្ឋាននគរបាលស្រុក និង អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរុនតាឯក និងប៉ុស្តិ៍នគរបាលការពារបិតិកភ័ណ្ឌ ( ក្បាលស្ពាន) នាឱកាសនោះ លោកស្នងការ ក៏បានធ្វើការណែនាំមួយចំនួន ដល់បងប្អូន ក្រុមជាង ឲ្យយកចិត្តទុកដាក់ក្នុងការសាងសង់សំណង់ ដើមី្បធានាបានគុណភាពប្រើប្រាស់បានយូអង្វែង និង ត្រូវធ្វើឲ្យបាន ត្រឹមត្រូវទៅតាមលិខិតបទដ្ឋានសំណង់ មានរចនាបទវប្បធម៌ជាតិខ្មែរ និង មិនត្រូវមានធ្វេសប្រហេសក្នុងពេលបំពេញការងារ ដើមី្បជៀវាងនូវបញ្ហាកើតឡើងដល់ខ្លួន ។  លោកក៏បានបញ្ជាក់ថា នៅពេលមានអគារហើយនោះ សូមបងប្អូនទាំងនៅអធិការដ្ឋានស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងទីស្នាក់ការប៉ុស្តិ៍នគរបាលការពារបិតិកភ័ណ្ឌ និង បង្កការងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ដែលមកធ្វើការទំនាក់ទំនង ក្នុងកិច្ចការពារធានាសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍នៅក្នុងមូលដ្ឋានឲ្យបានកាន់តែមានភាពកក់ក្តៅល្អថែមទៀតផង៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner