មេដឹកនាំបេឡារូសមកដល់ទីក្រុងប៉េកាំងហើយ ដើម្បីជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង

ប៉េកាំង៖ ប្រធានាធិបតីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូ បានមកដល់ទីក្រុងប៉េកាំងហើយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលគាត់នឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយឯកសារគោលជំហរ ស្តីពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយទទូចថា ខ្លួនជាភាគីអព្យាក្រឹត និងអំពាវនាវឱ្យមានការសន្ទនាដើម្បីបញ្ចប់ជម្លោះនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួររបស់ប្រទេសចិន មេដឹកនាំបេឡារូសបាននិយាយថា លោកកំពុងទន្ទឹងរង់ចាំជួបជាមួយ “មិត្តចាស់” របស់គាត់ គឺលោក ស៊ី។លោកក៏បានកោតសរសើរចំពោះឯកសារគោលជំហររបស់ទីក្រុងប៉េកាំងថា ជា “សក្ខីកម្មចំពោះគោលនយោបាយការបរទេសដោយសន្តិវិធី ក៏ដូចជាជំហានថ្មី ដែលនឹងមានឥទ្ធិពលយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ លោក លូកាសិនកូ បាននិយាយថា សព្វថ្ងៃនេះ មិនមែនបញ្ហាតែមួយនៅក្នុងពិភពលោកអាចត្រូវបានដោះស្រាយដោយគ្មានប្រទេសចិននោះទេ។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរបស់លោក លូកាសិនកូ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនបន្តដាក់ទណ្ឌកម្មរយៈពេលមួយឆ្នាំទៀតលើប្រទេសបេឡារូស ជុំវិញការគាបសង្កត់របស់គណបក្សប្រឆាំងរបស់ទីក្រុងមីនស្កិ៍ និងការគាំទ្ររបស់ខ្លួនចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner