សម្តេចតេជោ ហ៊ុន សែន៖ យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ អន្តរ ជាតិ កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា យើងគួរលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វដែលប្រជាពលរដ្ឋខំចិញ្ចឹម យកមកទុក ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រាន់តែសារសំឡេងសម្តេច រឿងវិធានការសត្វក្ងោក មានអ្នកចូលស្តាប់ជាង ៣៦ម៉ឺននាក់ ក្នុងចំណោមអ្នក Join តេឡេក្រាម សម្តេចជាង ៥៤ម៉ឺននាក់ ។ សម្តេច បន្តថា សារសំឡេងរបស់សម្តេចរឿងវិធានការសត្វក្ងោក មាន Chanel Telegram, Facebook និងបណ្តាញសារព័ត៌មាននានា បានផ្សព្វផ្សាយជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់គ្រួសារម្ចាស់ក្ងោក ដើម្បីរៀបចំទ្រុង ,ចំណី ព្រមទាំងជីវភាពក្រុមគ្រួសារម្ចាស់ក្ងោក បន្ទាប់ពីរដ្ឋបាលព្រៃឈើប្រគល់សត្វក្ងោកដល់ម្ចាស់វិញ។ សម្តេច បានបន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក ។

សម្ដេចបានបន្ថែមថា សម្ដេចក៏មានចិញ្ចឹមសត្វក្ងោកជាច្រើនដែរ ក៏ប៉ុន្តែដោយសារបារម្ភទៅលើបញ្ហាចៅៗ សម្ដេចក៏ឲ្យយកសត្វក្ងោកនេះទៅទុកនៅកូនប្រុសវិញ។ អញ្ចឹងទេគ្មានហេតុផលណាមួយ ដែលនឹងត្រូវទៅចាប់យកសត្វក្ងោក ដែលប្រជាជនចិញ្ចឹម យកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកជាអំពើខុសច្បាប់។

សម្ដេច ថា ក្នុងករណីដែលច្បាប់មានចែង ក៏សូមស្នើឲ្យអ្នកច្បាប់ធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនៅកថាខណ្ឌណាដែលទាក់ទងជាមួយនិងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងគួរតែត្រូវលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹម ជាការដែលធ្វើការរារាំងដល់ចលនានៃការចិញ្ចឹមសត្វ របស់ប្រជាពលរដ្ឋ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner