សម្ដេចតេជោ ហ៊ុន សែន៖ បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេសជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើថា ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេសជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ អន្តរ ជាតិ កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។ សម្តេចតេជោ បន្តថា សូមមានការដឹងគុណទីកន្លែងកំណើត និងមាតុភូមិរបស់យើង។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្ដាំផ្ញើថា ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេសជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ខ្លួនដែរ ព្រោះមិនដែលឥន្រ្ទី កើតចេញពីអាចម៍គោទេ ៕ ដោយ វណ្ណលុក

