កាំមេរ៉ាសុវត្ថិភាពនៃការបុកគ្នារវាងរថភ្លើងពីរគ្រឿង ក្នុងប្រទេសក្រិក ត្រូវបានបង្ហាញ

អាតែន៖ វីដេអូ ពីកាំមេរ៉ាសុវត្ថិភាព (CCTV) បានបង្ហាញពីហេតុការណ៍ការបុកគ្នា រវាងរថភ្លើងចំនួនពីរគ្រឿង ក្នុងប្រទេសក្រិក បន្ទាប់ឧបទ្ទវហេតុលើកនោះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៨។

ក្នុងឧបទ្វេវហេតុដែលកើតឡើង នៅជិតទីក្រុង ឡារីសា (Larissa) កណ្តាលប្រទេសក្រិកនាពេលនោះ ត្រូវបាននាយករដ្ឋមន្ត្រីក្រិចលើកឡើងថា «កំហុសមនុស្ស ដ៏សោកនាដកម្ម’ បណ្តាលឱ្យរថភ្លើងធ្លាក់ដ៏អាក្រក់បំផុត ក្នុងប្រទេសក្រិក»។

នាយករដ្ឋមន្ត្រីក្រិក លោក គីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) កាលពីថ្ងៃពុធ បានស្តីបន្ទោសលើកំហុសរបស់មនុស្ស ចំពោះការប៉ះទង្គិចគ្នារវាងរថភ្លើង ចំនួនពីរគ្រឿង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់នៅក្នុងសោកនាដកម្មផ្លូវដែកដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។

លោក គីរីយ៉ាកូស ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញ នៅឆ្នាំនេះ បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “អ្វីគ្រប់យ៉ាងបង្ហាញថា រឿងភាគគួរឱ្យសោកស្ដាយ ជាចម្បង ដោយសារតែកំហុសរបស់មនុស្សដ៏សោកសៅ”។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយដូច្នោះ បន្ទាប់ពីបានទៅមើលទីតាំងនៃការប៉ះទង្គិចគ្នា កាលពីយប់ថ្ងៃអង្គារ ដោយគេដឹងថា ជាការបុកគ្នារវាងរថភ្លើងអ្នកដំណើរ និងរថភ្លើងដឹកទំនិញ។ មេប៉ុស្តិ៍ក្នុងស្រុកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ខណៈដែលរដ្ឋមន្ត្រីដឹកជញ្ជូនក្រិកបានលាលែងពីតំណែង។

ឧបទ្ទវហេតុនេះបានកើតឡើង នៅមុនពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារ សប្តាហ៍នេះ ខណៈដែលរថភ្លើងដឹកអ្នកដំណើរផ្ទុកមនុស្សប្រហែល ៣៥០ នាក់បានបុកជាមួយនឹងរថភ្លើងដឹកទំនិញមួយគ្រឿង ខណៈដែលវាចេញពីផ្លូវរូងក្រោមដី បន្ទាប់ពីចាកចេញពីទីក្រុង ឡារីសា (Larissa)។

នៅមិនទាន់ដឹងថា ហេតុអ្វីបានជាសេវាទាំងពីរបានដំណើរការលើផ្លូវដូចគ្នា បែបនេះទេ។ ម្ចាស់ស្ថានីយរថភ្លើង ដែលទទួលបន្ទុកផ្នែកផ្តល់សញ្ញា បានបដិសេធថា មិនបានប្រព្រឹត្តខុស និងបានស្តីបន្ទោសគ្រោះថ្នាក់នេះ ថា ជាកំហុសបច្ចេកទេសដែលអាចកើតមាន៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner