សម្តេចតេជោ ហ៊ុន សែន ស្នើបង្កើនការយកចិត្តទុកដាក់លើកំហុសអក្ខរាវិរុទ្ធ (Video Inside)
ការសរសេរអក្សរខ្មែរជាមួយកំហុសអក្ខរាវិរុទ្ធដោយគ្មានការយកចិត្តទុកដាក់ បានជម្រុញឱ្យសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការយកចិត្តទុកដាក់លើវិស័យអក្សរសាស្ត្រខ្មែរ។
ការសរសេរជាមួយនឹងកំហុសអក្ខរាវិរុទ្ធ ត្រូវគេកត់សម្គាល់ថាបានកើតឡើងជាច្រើនតាមរយៈ ការសរសេរលើបណ្តាញសង្គម, ការសរសេរលើលិខិតសំខាន់នានា និងសូម្បីតែការសរសេរ លើស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុង «ទិវាវប្បធម៌ជាតិ» បានអំពាវនាវឱ្យពលរដ្ឋសូមចូលរួមក្នុងការយកចិត្តទុកដាក់លើការសរសេររបស់ខ្លួន ដើម្បីចូលរួមក្នុងការរក្សាវប្បធម៌អក្សរសាស្ត្រ។
វិស័យអក្សរសាស្ត្រខ្មែរ ស្ទើរតែបាត់បង់អស់ទាំងស្រុងក្នុងអតីតកាលគ្រប់គ្រង នៃរបបកាប់សម្លាប់ខ្មែរក្រហមរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៨។ ក្រុមខ្មែរក្រហម បានបង្ខំឱ្យពលរដ្ឋ ត្រូវកាន់ចប, កាន់បង្គី និងបង្ខំពលរដ្ឋឱ្យធ្វើពលកម្ម ដែលគេបានចាត់ទុកថាជាការរៀនសូត្រ ក្នុងសម័យបដិវត្តន៍នាពេលនោះ។ បើគ្មានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩នោះទេ វិស័យអក្សរសាស្ត្រខ្មែរ នឹងត្រូវប្រឈមការវិនាសបាត់បង់ទាំងស្រុងដោយសារតែរបបកម្ពុជាប្រជាធិបតេយ្យពីអតិតកាលនោះ។