២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦១០ករណី (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះបានបន្តកើនឡើងវិញចំនួន ៥៥ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះមានចំនួន ៦១០ករណី ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន៥ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, ឡាវ, កម្ពុជា, មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៥៥ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានចំនួនអ្នកឆ្លងចំនួន ២ករណី ។ ប្រទេសប្រុយណេ, ថៃ និងប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១១នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦០ម៉ឺន ១ពាន់ ៣៤៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៣៨៨នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨០ លានករណី, និងការស្លាប់មានជាង ៦លាន ៨០ម៉ឺននាក់ ៕