ស្លាប់ជនស៊ីវិល ២១០នាក់ អំឡុងការប៉ះទង្គិចគ្នា នៅតំបន់ផ្តាច់ខ្លួន ក្នុងប្រទេសសូម៉ាលី

មូហ្គាឌីស៊ូ៖ មានជនស៊ីវិល ២១០ នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា ក្នុងរយៈពេល ២៤ ថ្ងៃនៅក្នុងតំបន់សូម៉ាលីឡែន នៃប្រទេសសូម៉ាលី។

យោងតាមមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា ផែនទីមានចលនាបង្ហាញពីទីក្រុង Las Anod នៅក្នុងតំបន់ទាមទារផ្តាច់ចេញពីប្រទេសសូម៉ាលី គឺតំបន់សូម៉ាលីឡែន ដែលជាកន្លែងមនុស្សចំនួន ២១០ នាក់បានស្លាប់ ក្នុងរយៈពេល ២៤ថ្ងៃចុងក្រោយនេះ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សា រវាងកងកម្លាំងសន្តិសុខ និងសមាជិកក្រុមសូម៉ាលីឡែន ។

អភិបាលក្រុង Abdirahim Ali Ismail បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ជនស៊ីវិលចំនួន ២១០ នាក់ត្រូវបានសម្លាប់ និង ៦៨០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងរវាងកងកម្លាំង សូម៉ាលី និងសហគមន៍មូលដ្ឋាន នៅក្រុង Las Anod” ។

លោក Abdirahim Ali Ismail អភិបាលក្រុង Las Anod បានប្រាប់សន្និសីទសារព័ត៌មានមួយថា ” “ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី ៦ខែកុម្ភៈឆ្នាំ ២០២៣ ហើយបានបន្តអស់រយៈពេល ២៤ ថ្ងៃ” លោកបានបន្ថែមថា ២០ម៉ឺន គ្រួសារបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីការប៉ះទង្គិចគ្នា។

សូម៉ាលីឡែន ដែលបានទាមទារឯករាជ្យពីសូម៉ាលី តាំងពីឆ្នាំ១៩៩១ ប៉ុន្តែមិនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ ជារឿយៗ ត្រូវបានគេមើលឃើញថា ជាសញ្ញានៃស្ថិរភាពនៅក្នុងតំបន់ដែលមានភាពវឹកវរ។

ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងផ្នែកនយោបាយបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលនាំឱ្យមានអំពើហិង្សាដ៏សាហាវ ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner