កាកបាទក្រហមកម្ពុជារៀបចំសិក្ខាស្តីពី «ជំងឺមហារីកមាត់ស្បូន» ដើម្បីបញ្ជ្រាបការយល់ដឹងនិងវិធីការពារ
ភ្នំពេញ៖កាកបាទក្រហមកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី «ជំងឺមហា រីកមាត់ស្បូន និងជំងឺមហារីកសុដន់» ដើម្បីបង្កើន សមត្ថភាព និងបញ្ជ្រាបការយល់ដឹងបន្ថែមពីបញ្ហាជំងឺនេះ ដើម្បី ឈានទៅកាត់បន្ថយអត្រាមរណភាពមាតា ស្រ្តី ទៅនឹងបញ្ហាប្រឈម នៃជំងឺមហារីកទាំងនេះ។
សិក្ខាសាលានេះ ត្រូវបានរៀបចំ ឡើង នៅថ្ងៃទី៣ ខែមីនានេះ ដោយមានការចូលរួមដោយផ្ទាល់សម្រាប់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងតាមរយៈអនឡាញ សម្រាប់គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត។ កម្មវិធីនេះមានការអញ្ជើញជាអធិបតីពីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោក ជំទាវ ពុំ ចន្ទីនី និងលោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋ លេខាធិការក្រសួងសុខាភិបាល។
លោកជំទាវ ពុំ ចន្ទីនី បានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំ សិក្ខាសាលា មានបួនចំណុច។ ក្នុងនោះមួយ បង្កើនសមត្ថភាព និង ការយល់ដឹងរបស់មន្ត្រី អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីជំងឺ មហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ និងផលប៉ះពាល់ដែល បណ្តាល មកពីជំងឺនេះ ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ស្រ្តីដែលមាន អាយុចន្លោះពី ៣០-៤៩ឆ្នាំ ទៅពិនិត្យនិងព្យាបាលជំងឺមហារីក មាត់ ស្បូន និងជំងឺមហារីកសុដន់។ ពីរ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា ស្រ្តី ទៅនឹងបញ្ហាប្រឈម នៃជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ ដែលកំពុងតែកើន ឡើងនៅក្នុងប្រទេសកម្ពុជា។បី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងការរួមចំណែកកាត់ បន្ថយអត្រាមរណៈរបស់មាតា និងស្រ្តី ឱ្យធ្លាក់ចុះទាបកម្រិត អប្បរមាបំផុត តាមរយៈការអប់រំផ្សព្វផ្សាយតាមសហគមន៍ ឱ្យ យកចិត្តទុកដាក់គាំពារដល់សុខភាពស្រ្តីជាមាតា និងសុខភាព បន្តពូជរបស់យុវវ័យ រួមទាំងការទៅពិនិត្យនិងព្យាបាលជំងឺមហារីក មាត់ស្បូន និងជំងឺមហារីកសុដន់ឱ្យបានទាន់ពេលវេលា និងទី បួន ផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិ ពីវិធីសាស្រ្តជំនាញមានវិជ្ជាជីវៈ ក្នុងកា រពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ អាហារូបត្ថម្ភ ដើម្បីសុខុមាលភាពរបស់ប្រជាជន។
នាពិធីនោះ លោកជំទាវ គ្រុយ លាងស៊ីម បានបង្ហាញបណ្ណ សម្រាប់ អប់រំតាមសហគមន៍ ស្តីពីការពិនិត្យស្រាវជ្រាវ និងគ្រប់ គ្រងភាព មិនប្រក្រតីនៃមាត់ស្បូនមុនក្លាយជាជំងឺមហារីក ព្រមទាំងបាន បញ្ជាក់ពីខ្លឹមសារគន្លឹះនៅក្នុងបណ្ណអប់រំនេះជូនដល់អង្គសិក្ខាសាលាផងដែរ។
យោងតាមរបាយការណ៍របស់នាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជា បានបង្ហាញថា នៅក្នុង ប្រទេសកម្ពុជាគេប៉ាន់ប្រមាណថា ជា រៀង រាល់ឆ្នាំ ស្រ្តីប្រមាណ ១ ៥០០នាក់ ត្រូវបានគេរកឃើញថា មាន ជំងឺ មហារីកមាត់ស្បូន ហើយយ៉ាងហោចណាស់មានស្រ្តី ៩០០នាក់ បានស្លាប់ដោយសារជំងឺនេះ។ ការសិក្សា បានបង្ហាញឱ្យឃើញថា ស្រ្តីដែលមានជំងឺមហារីកមាត់ស្បូន មានអត្រាស្លាប់ខ្ពស់ជាង អត្រា មរណភាពមាតា ហើយតាមការសិក្សាស្រាវជ្រាវរបស់អង្គការ សុខភាពពិភពលោក បានបង្ហាញឱ្យឃើញថា ជំងឺមហារីកមាត់ ស្បូនអាចការពារបាន ប្រសិនបើរកឃើញ នៅដំណាក់កាលដំបូង។ ដោយឡែក ជំងឺមហារីកសុដន់ ពុំទាន់មានការបញ្ជាក់ថាមានវ៉ាក់ សាំងការពារនៅឡើយទេ៕
ដោយ៖សុខ រក្សា