សម្តេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសវៀតណាម (Video Inside)

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង កំពុងបំពេញទស្សនកិច្ច៣ថ្ងៃ ក្នុងប្រទេសវៀតណាម ដែលនឹងធ្វើការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣រវាងប្រទេសទាំងពីរ។

ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចក្រឡាហោម ក្នុងរដ្ឋធានីហាណូយ បានចាប់ផ្តើមនៅថ្ងៃទី៣មីនានេះ នឹងបញ្ចប់ដល់ថ្ងៃទី៥មីនា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកឧត្តមសេនីយ៍ឯក តូ ឡឹម។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំង២ ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំងពីរប្រទេស៕

ads banner