រាជរដ្ឋាភិបាលបញ្ចេញរបៀបប្រើប្រាស់ផ្ទៀងផ្ទាត់ឯកសារចៀសវាងការក្លែងបន្លំ (Video Inside)

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដែលមានប្រយោជន៍ក្នុងការផ្ទៀងផ្ទាត់ឯកសារបញ្ចៀសការក្លែងបន្លំ។ អនុក្រឹត្យចុះថ្ងៃទី៣មីនារៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.KH ដែលតាមរយៈនេះ គេនឹងអាចដឹងថាតើឯកសារណាត្រឹមត្រូវ និងឯកសារណាក្លែងក្លាយ។

អនុក្រឹត្យនេះ បានធ្វើឡើងបន្ទាប់ពីមានឯកសារមួយចំនួន របស់រាជរដ្ឋាភិបាលធ្លាប់ត្រូវបានគេក្លែងបន្លំ និងពិបាកដឹងថាតើឯកសារណាពិត និងឯកសារណាក្លែងក្លាយនោះទេ ប៉ុន្តែការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.KH នឹងអាចជួយបំបាត់ការក្លែងបន្លំនោះ។

មាត្រាមួយនៃអនុក្រឹត្យបានសរសេរថា «ត្រូវបានដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.Gov.KH របស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍន៍ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជម្រុញការធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈ»។

អនុក្រឹត្យបានសរសេរថាការប្រើប្រាស់របៀបផ្ទៀងផ្ទាត់នោះក៏នឹងដាក់បញ្ចូល QR Code ស្តង់ដាផងដែរ។ យោងតាមអនុក្រឹត្យ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ នឹងត្រូវរៀបចំធ្វើគម្រោង នៃរបៀបរៀបចំបែបឌីជីថលនេះ ដើម្បីសម្រាប់ប្រើប្រាស់ដោយខ្លូនឯងថែមទៀត។

ads banner