បុរីថៃឈុនគ្រី សម្ពោធ និងក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានគម្រោងថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ
ភ្នំពេញ៖ លោកឧកញ៉ា ថៃ ឈុនគ្រី ម្ចាស់គម្រោងបុរីថៃឈុនគ្រី ធ្វើពិធីសម្ពោធ និងក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានគម្រោងថ្មី ឌឹ ហ្គូលឌិនផាក The Golden Park សែនសុខ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅខណ្ឌសែនសុខ ដែលជាតំបន់មួយមានសក្តានុពលកាន់តែខ្លំាងឡើងៗ នៅប៉ុន្មានឆ្នំាចុងក្រោយនេះ ប្រជាពលរដ្ឋ មិនសូវជាពិបាកធ្វើដំណើរទៅតំបន់ពាណិជ្ជកម្មផ្សេងៗ នៅទីតំាងមួយនេះទេ ។ បុរីថៃឈុនគ្រី បានផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍វិស័យអចលនទ្រព្យជុំវិញតំបន់នេះផងដែរ។ ឈរចំពីគោលដៅបុរីថៃឈុនគ្រី ប្រជាពលរដ្ឋអាចធ្វើដំណើរត្រឹមតែ៥នាទីប៉ុណ្ណោះ នឹងទៅដល់តំបន់ពាណិជ្ជកម្មផ្សារទំនើបអ៊ីអន២សែនសុខ ព្រោះថា ផ្លូវមួយខ្សែដែលមានចំណុចប្រសព្វជាច្រើនដែលអាចឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់គោលដៅទីប្រជុំជនបានយ៉ាងងាយស្រួល ដូចជាតំបន់បឹងបៃតង ធនាគារជាតិ ផ្សារម៉ាក្រូ និង Global House ជាដើម ។
សូមបញ្ជាក់ផងដែរថា បុរីថៃឈុនគ្រី ជាបុរីដ៏ប្រណិតមួយដែលនឹងគ្រោងសាងសង់ផ្ទះចំនួន១៧០ផ្ទះ ក្នុងនោះមានផ្ទះល្វែង និងវីឡាធំៗជាច្រើន គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដោយចាប់យកទីតំាងត្រឹមតែ១០នាទីពីផ្សារទំនើបអ៊ីអន២ ។ ស្ថិតក្នុងគោលដៅបង្កើតលំនៅដ្ឋានក្នុងក្តីស្រមៃ បុរីថៃឈុនគ្រី នឹងបញ្ចុះតម្លៃដល់អតិថិជន២០នាក់ដំបូង ចំនួន១៥% ក្នុងថ្ងៃប្រកាសលក់នាពេលខាងមុខ ដែលនេះជាឱកាសដ៏ពិសេសមួយក្នុងការចាប់យក មិនថា ជាការបណ្តាក់ទុនលើវិស័យអចលនទ្រព្យ ឬក៏ទិញសម្រាប់រស់នៅទីនោះទេ ។
បុរីថៃឈុនគ្រី ធា្លប់បាន ចំណាយទឹកប្រាក់ប្រមាណជាង៨០ម៉ឺនដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌសែនសុខ ដូចជាបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៥៥០ម៉ែត្រ និងផ្លូវអ៊ុតកៅស៊ូ៤៧០ម៉ែត្រជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីភ្ជាប់ចំណុចកែងផ្លូវ៩២ដល់ចំណុចប្រសព្វផ្លូវសម្តេច ជា ស៊ីម និងផ្លូវ២០១១ (ផ្លូវឧកញ៉ាទ្រីហេង) ។
ក្រៅពីផ្តោតសំខាន់ទៅលើលំនៅដ្ឋានប្រណិតៗនោះ គុណភាពសំណង់ក៏ត្រូវបានបុរីយកចិត្តទុកដាក់បំផុតផងដែរ ដែលនេះជាអ្វីដែលបុរីថៃឈុនគ្រីអាចផ្គាប់ចិត្តអតិថិជនបាន ដោយបានសម្រិតសម្រាំងស្នាដៃចេញពីវិស្វករចំណានៗរបស់បុរីថៃឈុនគ្រី ៕









