អង្គការសុខភាពពិភពលោក ជំរុញសុំជំនួយបន្ថែមដល់ ប្រទេសនៅអាហ្វ្រិក ដែលប្រឈមមុខនឹងជំងឺអាសន្នរោគ

អន្តរជាតិ៖មន្ត្រីអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីប អាហ្វ្រិក កំពុងជំរុញសុំឱ្យមានការគាំទ្របន្ថែមទៀតដល់ប្រទេស ដែល ប្រឈមនឹងការរាលដាលនៃជំងឺអាសន្នរោគដោយលើកឡើងថា ជំងឺ នេះអាចផ្ទុះយ៉ាងឆាប់រហ័ស ជាពិសេសនៅតំបន់ដែលមាន ភ្លៀង ធ្លាក់។
លោកវេជ្ជបណ្ឌិត Patrick Otim ដែលជាមន្រ្តីត្រួតពិនិត្យខាងភាព អាសន្នម្នាក់របស់ WHO បានថ្លែងនៅថ្មីៗនេះថាការផ្ទុះជំងឺ អាសន្ន រោគ មានគ្រោះថ្នាក់ខ្លាំងដោយសារតែភាពរហ័សនៃការឆ្លងហើយ ចេញរោគសញ្ញា និងប្រភពទឹកដែលមានជាតិកខ្វក់ជាដើម។
តាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មាន AP លោក Otim ថ្លែងយ៉ាងដូច្នេះបន្តថា ៖ «ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងគាំទ្រប្រទេសទាំងនេះ ដើម្បីអាចឆ្លើយតបបាន ទាន់ ពេលការឆ្លងរាលដាលមិនទាន់ធំ»។
គួរគូសបញ្ជាក់ថា ជំងឺអាសន្នរោគត្រូវបានគេរាយការណ៍នៅក្នុង ប្រទេសចំនួន ១២ នៅអាហ្រ្វិក។ អាហ្វ្រិកខាងត្បូង តង់ហ្សានី និងហ្ស៊ីមបាវេ គឺជាករណីចុងក្រោយដែលជំងឺនេះបានឆ្លងរាល ដាលទៅដល់។ ប្រទេសម៉ាឡាវី ដែលមានអ្នកស្លាប់រាប់រយនាក់ ដោយសារតែជំងឺអាសន្នរោគ បានប្រឈមមុខនឹងការផ្ទុះរាល ដាលដ៏អាក្រក់បំផុតមិនធ្លាប់មាន។ កោះម៉ាដាហ្គាស្ការ ដែល រងគ្រោះដោយសារព្យុះស៊ីក្លូនដ៏កំណាចពីរ ដងគិតតែត្រឹមតែឆ្នាំ ២០២៣ នេះ ក៏ប្រឈមនឹងការផ្ទុះរាលដាលគួរឱ្យព្រួយបារម្ភផងដែរ។
អាសន្នរោគ គឺជាជំងឺដែលកើតចេញពីទឹក។ លោកស្រីវេជ្ជបណ្ឌិត Matshidiso Moeti ដែលជានាយិកាប្រចាំតំបន់របស់ WHO នៅអាហ្វ្រិក បានមានប្រសាសន៍ថា ការកើនឡើងនៃទឹកភ្លៀង ដូច ជានៅប្រទេសម៉ាឡាវី កំពុងធ្វើឱ្យពិបាកដល់កិច្ចប្រឹងប្រែង ទប់ស្កាត់ នៃជំងឺអាសន្នរោគ។
កន្លងមក WHO បានព្រមានថា ការប្រែប្រួលអាកាសធាតុអាច ធ្វើឱ្យជំងឺអាសន្នរោគទូទៅ ដូចជាបាក់តេរីដែលបណ្តាលឱ្យមាន ជំងឺនេះ កកើតបានយ៉ាងលឿននៅ ក្នុងទឹកក្តៅ។

លោកស្រី Moeti បាននិយាយថា គិតត្រឹមដើមខែមីនានេះ វ៉ាក់ សាំង ជំងឺអាសន្នរោគចំនួន ៣,៤ លានដូស ត្រូវបាន បញ្ជូនទៅប្រទេស កេនយ៉ា កុងហ្គោ និងម៉ូហ្សំប៊ិក ដែលជាប្រទេសមានករណីនៃ ជំងឺនេះកំពុងកើនឡើង។
គួរបញ្ជាក់ថា ការជំរុញសុំជំនួយរបស់មន្រ្តី WHO នាពេល ធ្វើឡើងដោយមើលឃើញថា ទ្វីបអាហ្វ្រិកប្រឈមនឹងការខ្វះវ៉ាក់សាំង ជំងឺអាសន្នរោគចំពេលតម្រូវលើពិភពលោកកើនឡើង។ ប្រទេសផ្សេងទៀតក៏កំពុងផ្ទុះជំងឺនេះផងដែរ ដូចជាលីបង់ និងស៊ីរី ជា ដើម៕
ដោយ៖ហួន ឌីណា

ads banner