ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំការដាំដើមឈើជាង ១០០ដើម នាឱកាសបុណ្យទន្លេលើកទី៧

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំបានដឹកនាំសកម្មភាពដាំដើមឈើជាង ១០០ដើម នៅសួនអាពាហ៍ពិពាហ៍ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីជំរុញស្មារតីនិងសកម្មដាំដើមឈើ ថែរក្សាការពារព្រៃឈើ និងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសព្រៃឈើជាដើម។ ដើមឈើទាំងអស់ ភាគច្រើនជាប្រភេទដើមធ្នង់ ដើម បេង ដើមនាងនួន ដែលសុទ្ធតែជាប្រភេទឈើប្រណីត ។ ដោយមានអ្នកចូលរួមប្រមាណ ២២០០នាក់។

លោកអភិបាលរងខេត្តកំពង់ធំ អ៊ុន បុត្ត លើកឡើងថា ការដាំដើមឈើនាឱកាសនេះគឺជាសកម្មភាពបង្ហាញឱ្យឃើញការស្រឡាញ់បរិស្ថាន ស្រឡាញ់សហគមន៍។ ការដាំដើមឈើមួយដើមនៅថ្ងៃនេះ ស្មើនឹងការសន្សំទ្រព្យដ៏ធំធេងសម្រាប់ការរស់នៅរបស់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ តុប សុភ័ក បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិសេសគូស្វាមីភរិយាថ្មី អាចមកដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍នេះឱ្យបានគ្រប់គ្នា ព្រោះការដាំដើមឈើនេះមិនមែនសម្រាប់តែទេសចរនោះទេ ពិសេសគឺសម្រាប់គូស្វាមីភរិយាថ្មីនេះតែម្ដង អាចដាំក្រោយពេលរៀបចំការហើយ ហើយមកថែរក្សាឱ្យបានរស់រាន លូតលាស់ធំធាត់ ទុកសម្រាប់កូនចៅជំនាន់ក្រោយ និងបណ្ដុះស្មារតីដាំដើម ថែរក្សាការពារព្រៃឈើបន្តទៀត ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា សម្រាប់ក្រសួងទេសចរណ៍ គឺមានយុទ្ធនាការ «ទេសចរមួយនាក់ ដើមឈើមួយដើម» ដូច្នេះទេសចរមួយលាននាក់ គឺនឹងបានដើមឈើយ៉ាងតិច១លានដើមដែរ។ លោកថា តាមខេត្តនីមួយៗ ត្រូវមានកន្លែងសម្រាប់ឱ្យទេសចរដាំដើមឈើ ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner