ឆ្លងចរន្តអាគ្គីសនី ឆេះផ្ទះអស់៤ល្វែង..!
(កណ្ដាល): ដោយសារការទ្វេសប្រហែស ចំពោះចរន្តអាគ្គីសនី បានធ្វើឲ្យផ្ទះ៤ល្វែងត្រូវឆាបឆេះ កាលពីថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី ២១ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ០៥និង២០នាទីស្ថិតនៅភូមិព្រៃចាស់
ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលមានករណីអគ្គីភ័យមួយបានឆាបឆេះហាងលក់ខោរអាវនឹងស្បែកជើង(យីហោរហ្វេសសិន)។
ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថា៖ផ្ទះចំនួនបួនល្វែងទំហំផ្ទះ(២០x១៨)
ម៉ែត្រធ្វើអំពីរដែកប្រកស័ង្គកសីត្រូវបានភ្លើងឆេះអស់ទាំងស្រុងហើយជនរងគ្រោះឈ្មោះពុំនឿនភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិកើតហេតុខាងលើមុខរបរលក់ដូរខោរអាវនឹងស្បែកជើង។
លោកវរ:សេនីយ៍ឯក អ៊ុល ប៊ុណ្ណា ស្នងការរងទទួលបន្ទុកផែនអាគ្គីភ័យបានឲ្យដឹងថា: ការខូចខាត
សំភារះរួមមាន៖
-ស្បែកជើងដាក់លក់មួយចំនួនធំ
-ខោអាវដាក់លក់ជាច្រើន
-កាបូបស្ពាយជាច្រើន
-សំភារះប្រើប្រាស់មួយចំនួនទៀត
-សរុបទឹកប្រាក់៖ចំនួន៧០០០០$(ប្រាំពីរមុឺនដុល្លាអាមេរិច)។
បើយោងតាមការសណ្ឋានរបស់សមត្តកិច្ចបាន អោយដឹងថា៖
មូលហេតុដែលបង្កអោយមានអគ្គីភ័យនេះគឺបណ្ដាលមកពីរ
ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែរភ្លើង)។
លោកវរៈសេនីយ៍ឯក អុល ប៊ុណ្ណា ស្នងការរងបានឲ្យដឹងថា: ចំពោះករណីអគ្គីភ័យខាងលើដឹកនាំដោយ លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល និងមានការជួយអន្តរាគមន៍ពីខាងអធិការស្រុកមុខកំពូល ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿងផងដែរ ដើម្បីគ្រប់គ្រង់បានទាំងស្រុង៕ដោយ ខាត់.សុខឿន