អត្តពលិក និងប្រតិភូជាង៩ពាន់នាក់ ចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (Video Inside)

អត្តពលិក និងប្រតិភូជាង៩ពាន់នាក់ បានចុះឈ្មោះចូលរួមប្រកួតកីឡា SEA GAMES 2023។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ថាចំនួនដែលបានចុះឈ្មោះចូលរួមនេះ គឺគិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

ក្នុងចំនួននេះលោកបានបញ្ជាក់ថា កីឡាករនិង កីឡាការិនីពី១១ ប្រទេសនៅអាស៊ាននេះ មានជិត៥ពាន់៥០០នាក់ ដែលនឹងត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជានៅមិនទាន់បិទប្រព័ន្ធចុះឈ្មោះទទួលកីឡាករនៅឡើយទេ និងរំពឹងថាកីឡាករ និងកីឡាការីនី ដែលនឹងរំពឹងចូលរួមប្រកួតនឹងមានច្រើនដល់៦ពាន់ទៅ៧ពាន់នាក់។

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមចំណាយថវិកាប្រមាណជាង ១០០លានដុល្លាអាមេរិក ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងមកដល់ក្នុងរយៈពេល៥៧ថ្ងៃ ខាងមុខទៀតនេះ។

ads banner